ភ្នំពេញ៖ លើគណនីហ្វេសប៊ុករបស់តារាសម្តែងសិចស៊ីអ្នកនាង ដេននី ក្វាន់ បានបញ្ចេញសារប្រតិកម្មខ្លាំងៗ និងបញ្ជាក់ពីបំណងក្នុងការធ្វើសន្និសីទកាសែតចំពោះរឿងរ៉ាវមួយចំនួនដែលនាងកំពុងជួបរួមស្រ្តីម្នាក់ដែលជាម្ចាស់សណ្ឋាគារមួយនៅក្រុងកំពង់សោម
ដែលការប្រកាសនេះត្រូវបានមហាជនកំពុងរង់ចាំតាមដានផងដែរ។តារាសម្ដែងស្រី និងជាអ្នកលក់ផលិតផលដ៏ល្បីល្បាញរូបនេះបានធ្វើការសង្កត់ធ្ងន់ៗថា៖
«ការអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ ឆាប់ៗនេះខ្ញុំនឹងធ្វើសន្និសីទកាសែត និយាយពីរឿងក្តីរបស់ខ្ញុំនៅក្រុងកំពង់សោម ជាមួយមនុស្សស្រីម្នាក់ជាម្ចាស់សណ្ឋាគារមួយនៅក្រុងកំពង់សោម ជារឿងធំបំផុតចំពោះខ្ញុំ ដែលខ្ញុំមិនអាចទទួលយកបាន
ខ្ញុំមិនLiveនៅថ្ងៃកើតហេតុព្រោះរង់ចាំខាងម្ចាស់សណ្ឋាគារមកដោះស្រាយជាមួយខ្ញុំភស្ភុតាងខ្ញុំមានទាំងអស់ ខ្ញុំនឹងបង្ហាញនៅថ្ងៃធ្វើសន្និសីទកាសែត សូមបងប្អូនទាំងអស់គ្នារង់ចាំស្តាប់ថាខ្ញុំបានជួបអ្វីខ្លះ»៕ សូមទស្សនារូបភាពខាងក្រោម