បាត់មុខយូរ ឆោម ប៊ុនយ៉ុង ប្រើជីវិតជាព្រះសង្ឃក្នុងកុដិកម្សត់ ជាមួយព្រះធម៌…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តភាគច្រើនប្រហែលជានៅមិនទាន់ភ្លេចពីវត្តមានអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ដែលធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងដ៏ពីរោះៗ ទឹកដមសំឡេងដ៏ផ្អែមត្រជាក់មុតស្រួច បកស្រាយចម្រៀងបំពេដល់អារម្មណ៍អ្នកស្ដាប់កម្សាន្តឱ្យរំលាយអស់ទុក្ខកង្វល់កាលពីអតីតកាលមិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាត់មុខពីវិថីសិល្បៈជិតមួយទសវត្សរ៍មកនេះ ជឿជាក់ថាប្រិយមិត្តភាគច្រើនដែលធ្លាប់ស្ដាប់បទចម្រៀងរបស់លោក ប្រាកដជានឹកភ្នកដល់ទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅជាក់ជាមិនខាន ហើយក្នុងនោះជឿជាក់ក៏មានប្រិយមិត្តជាច្រើន ចង់ដឹងពីសុខទុក្ខរបស់អតីតតារាសម្ដែងប្រុសរូបនេះ ថាតើពេលនេះជីវិតរសាត់អណ្ដែតដល់ណាហើយ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតលោក ឆោម ប៊ុនយ៉ុង បានផ្ដាច់ខ្លួនពីវិស័យសិល្បៈជិត ១០ ឆ្នាំមកនេះ ដោយលោកបានទៅសាងផ្នួសបម្រើព្រះពុទ្ធសាសនា យកព្រះធម៌ធ្វើជាមិត្ត ផ្លាស់ប្ដូរពីការបកស្រាយបទចម្រៀងមកកាន់សៀវភៅកម្ពីរធម៌ ទន្ទេញបាលី លះបង់កាមកិលេសលោកី តាំងចិត្តស្ងប់ស្ងាត់ មិនប្រាថ្នាសម្លៀកបំពាក់ឆើតឆាយហ៊ឺហារ សូមត្រឹមពានាស្បង់ចីវរ រស់នៅក្នុងជីវិតស្ងប់សុខបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្តកោរលក់សាងផ្នួសធ្វើជាកូនចៅរបស់ព្រះរបស់ព្រះសង្ឃនេះ លោក ឆោម ប៊ុនយ៉ុង មិនមែនទើបតែធ្វើឡើងថ្មីៗនេះទេ ប៉ុន្ដែព្រះអង្គ ប៊ុនយ៉ុង មាននិស្ស័យជាមួយព្រះ ដោយបួសធ្វើជាព្រះសង្ឃតាំងពីកំឡុងចុងឆ្នាំ ២០១២ ឬដើមឆ្នាំ ២០១៣ មកម្ល៉េះ ។ បច្ចុប្បន្នព្រះសង្ឃ ឆោម ប៊ុនយ៉ុង បានបោះបង់ជីវិតហ៊ឺហារទាំងស្រុង ដោយលោករស់នៅក្នុងជីវភាពសាមញ្ញបំផុតក្នុងកុដិកម្សត់មួយកន្លែងស្ថិតនៅបរិវេណវត្ត កោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ ៕

Leave a Reply