តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ សម្រេចចិត្តបួសមុខភ្លើងសងគុណជីដូនមរណភាពកាលពីម្សិលមិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងទ្រនំហង្សមាសលោក ណុប បាយ៉ារិទ្ធ បានបង្ហោះនូវសារបួងសួងរៀបរាប់ដោយសំណេរព្រួយបារម្ភចំពោះសុខភាពជីដូនថា៖ «សូ មវត្ថុសក្តិសិទ្ធជួបបីបាច់ថែររក្សាជីដូនរបស់ខ្ញុំអោយឆ្លងផុតគ្រោះថ្នាក់ផងទាំងពួង មានកំលាំងមាំមួន មានសុខភាពល្អ មានអាយុវែងបន្តរទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែតារាចម្រៀងរូបនេះបានប្ដូរនូវរូបភាពប្រូហ្វាល់របស់ខ្លួនដាក់រូបភាពខ្មៅដើម្បីកាន់នូវមរណទុក្ខ ដែលរូបភាពនេះមានភ្ជាប់ដោយអក្សរបង្ហាញភាពក្រៀមក្រំសោកសៅ និងការបាត់បង់ឃ្លាតពីជីដូនដោយប្រកាសនូវដំណឹងមរណទុក្ខថា៖ «ខ្ញុំកាន់ទុក្ខលោ កយា យ»។ លោក ណុប បាយ៉ារិទ្ធ ក៏បញ្ជាក់នៅពីលើរូបភាពនេះផងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«លោកយាយរបស់ខ្ញុំបា នធ្វើមរណៈកាលហើយ ក្នុងជន្មាយុ៩៧ឆ្នាំ»។ ជាមួយគ្នានេះដែរនៅពីក្រោមដំណឹងសោកសង្រេងបង្ហាញនូវមរណទុក្ខរបស់ជីដូនម្ចាស់បទ «មួយនាទី មួយជីវិត» គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈប្រុសស្រីជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខជាហូរហែផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដីមកដល់ព្រឹកថ្ងៃទី១៣ វិច្ឆិកា នេះគេក៏ឃើញលើគណនីហ្វេសប៊ុករបស់តារាច​ម្រៀ​ងហង្សមាសបង្ហាញនូវសំណេររំលេចប្រែភេទពីបព្វជិតទៅអ្នកបួសថា៖ «អាត្មាសូមថ្លែងអំណរគុណដល់ញោមបង ញោមប្អូនទាំងអស់ដែលបានចូលរួមរំលែកទុក្ខដល់វិញ្ញា​ណក្ខន្ធលោកយាយរបស់អាត្មា សូមអោយបងប្អូនសុខសប្បាយគ្រប់ៗគ្នាជួបតែសេចក្តីសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងសូមការអធ្យាស្រ័យទុកជាមុនដោយមិនបានឆ្លើយតបជាមួយបងប្អូនគ្រប់គ្នាដោយ​សារអាត្មាមានធុរៈត្រូវបំពេញក្នុងកិច្ចការជូនដំណើរជីដូនជាលើកចុងក្រោយ”។ ក្រោយធ្វើការបញ្ជាក់គេពុំទាន់ដឹងថាការសាងផ្នួសបួសមុខភ្លើងរបស់ព្រះតេជគុណ ណុប បាយ៉ារិទ្ធ ធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃឡើយ៕

Leave a Reply