យោងតាមសេចក្តីណែនាំរបស់ ក្រសួងធម្មកា និងសាសនា ស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០ នេះ
ដោយក្រសួងស្នើឱ្យគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវលុបចោល ឬពន្យាពេលឱ្យបានជាអតិប្បរមានូវការជួបជុំគ្នា និងព្រឹត្តិការណ៍នានា ដែលបង្ករឱ្យមានមនុស្សច្រើន ។
ក្នុងនោះក្រសួងធម្មកា និងសាសនា បានណែនាំដល់លោកប្រធានមន្ទីរធម្មការ និងសសនា គ្រប់រាជធានី-ខេត្ត ត្រូវចុះសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្តអារាមទូទាំងប្រទេស
ត្រូវនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន; និងត្រូវរក្សាគម្លាតសុវត្ថិភាព អនាម័យដៃស្អាតជានិច្ច ពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ៩ ចំណុចខាងក្រោម៖