បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ពីវត្តមានរបស់ អ្នកនាង ទ្រី ដាណា រួចមកហើយ ដែលគាត់គឺជាស្រ្តីម្នាក់ ជោគជ័យខ្លាំង លើអាជីពរបស់គាត់ ដោយរូបគាត់បានក្លាយជាម្ចាស់ហាងពេជ្រ និងមាស យ៉ាងធំ និងជាម្ចាស់ ផលិតផល NNP ដែលកំពុងតែជួយដល់ស្រ្តីជាច្រើនឲ្យងើបចេញពីភាពក្រ.យ៉ាងណាមិញ
មហាជនពិតជាជ្រាបច្បាស់រួចហើយថា ក្មេងប្រុសម្នាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់កញ្ចាស់របស់ខ្លួនយកទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗនិងមានល្បឿនលឿនជាងកង់របស់ខ្លួន ។
យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួលជ័យ ជំនះក៏ដោយប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន នៅលើទីលានប្រណាំង ។
ដោយឡែកក្រោយឃើញការតស៊ូររបស់ក្មេងប្រុសម្នាក់នេះហើយ បានធ្វើឲ្យលោក ឧកញ៉ា ស្រី ចាន់ថន មានអារម្មន៍ថាអាណិតនិងស្រឡាញ់ក្មេងប្រុសម្នាក់នេះខ្លាំងណាស់ រហូតធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន បានដាច់ចិត្តបង្ហោះសារមួយបង្កប់អត្ថន័យ ជ្រាវជ្រៅលើកទឹកចិត្តក្មេងប្រុសម្នាក់នេះថា ៖
“ប្អូននឹងមានវាសស្នាល្អ ដោយការខិតខ្ញុំប្រឹងប្រែង តស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន នឹងការអត់ធ្មត់របស់ប្អូនបងសូមលើកទឹកចិត្តប្អូនពីរចំងាយ។ដើម្បីក្តីស្រមៃរបស់ប្អូនបន្ត ទៅមុខក្នុងជីវិតរបស់ប្អូន ជួបប្អូនក្នុងពេលឆាប់ៗខាងមុខនេះ”។
សូមរំលឹកផងដែរថា ក្មេងប្រុសម្នាក់យកកង់កញ្ចាស់ទៅប្រណាំង ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០៕ដោយឡែកលោកស្រី ទ្រី ដាណា ដែល ជាម្ចាស់ហាងពេជ្រ និងមាស ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា លោកស្រី បានឃើញពីការខិតខំតស៊ូរបស់ប្អូនប្រុស ។
ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារ អមជាមួយនឹង វិដេអូ នៅក្នុង tiktok របស់លោក ថា ” ដោយមើលឃើញពី ការខិតខំប្រឹងប្រែង របស់ប្អូនប្រុស ម្យ៉ាងទៀត លោកស្រី បានឃើញគេជួយប្អូនប្រុស ច្រើនហើយ តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រលាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក “៕