ទិដ្ឋភាពផ្លូវឆ្ពោះទៅប្រាសាទអង្គរ ស្រស់ស្អាតបំផុត មានសួនអមសងខាងបៃតងខ្ចី….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទអង្គរវត្ត ដែលជាទីកន្លែងទេសចរណ៍ដ៏សំខាន់ និង មមាញឹកបំផុតស្ថិតនៅទឹកដីខេត្តសៀមរាប ពេលនេះកំពុងប្រែមុខមាត់ថ្មី ដោយមានការរៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្តពណ៌បៃតងយ៉ាងត្រជាក់ភ្នែក ដាំដើមឈើប្រណីតៗ ឈើផ្កាព្រៃបង្អួតសម្រស់គ្នា ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរៀបចំកែប្រែសោភ័ណ្ឌភាពតំបន់ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដ៏អស្ចារ្យនេះ ក៏ទទួលបានការចាប់អារម្មណ៍ និង ពេញចិត្តយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមគម្រោងកែលម្អតាំងពីចុងឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះ ក៏សម្រេចបានផលល្អប្រសើរ និង បានស្ថាបនាកែប្រែជិតរួចរាល់ទាំងស្រុង ។ សូមទស្សនាទិដ្ឋភាពខាងក្រោម ៖

Leave a Reply