រើសកូនប្រសារកតែអ្នកមានដល់ពេលនៅដង្ហើមចុងក្រោយទើបស្រក់ទឹកភ្នែកមិនចេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម័យនេះអ្នកដឹងស្រាប់ហើយថាគ្មានឪពុកម្តាយណាដែលចង់ឲ្យកូនខ្លួនឯងរៀបការជាមួយកូនអ្នកក្រនោះទេ។ ឪពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនបានរស់នៅសុខស្រួលបានខ្ពង់ខ្ពស់មុខមាត់ លើគំនរទ្រព្យសម្បត្តិទើបចង់ឲ្យកូនខ្លួនរៀបការជាមួយកូនអ្នកមាន។ គាត់មិនបានគិតថាភាពសុខស្រួលលើគំនរទ្រព្យសម្បត្តិអ្នកដទៃអាចរស់នៅមានសុភមង្គលបានរហូតដែរទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងដូចជាគ្រួសាអ្នកមានទ្រព្យស្តុកស្តមនេះអញ្ចឹង គាត់មានកូនទាំងអស់៣នាក់ហើយកូនៗរបស់គាត់បានរៀបការអស់ទៅហើយនៅឡើយតែកូនប្រុសទី២ ។ អាចនិយាយបានថាព្រោះតែគាត់ជាប់រៀនសូត្រទើបមិនងាយរកប្រពន្ធដូចជាប្អូនប្រុសនឹងបងប្រុស ។ អ្វីៗសមតាមបំណងរបស់គ្រួសានេះណាស់ព្រោះថាកូនទាំងពីដែលបានរៀបការហើយនោះសិទ្ធសឹងតែរៀបការជាមួយនឹងកូនអ្នកមាន។ គ្រួសាមួយនេះមានមុខរបរលក់សំណង់ ទាល់តែបានកូនប្រសាមកក៏ជាកូនអ្នករកស៊ីលក់គ្រឿងសំណង់ដូចគ្នា អាចនិយាយបានថាគាត់បានកូនប្រសាសុទ្ធតែជាកូនអ្នកមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីបានស្លាប់ទៅគាត់ក៏សម្រាកនៅផ្ទះលែងធ្វើការងារអីព្រោះគាត់ក៏ចាស់ណាស់ហើយដែរ ចំណែកឯកូនៗទាំងពីដែលបានរៀបការហើយក៏មិនដែលមកអើតឡើយ នៅឡើយតែកូនទី២នៅជាមួយម្តាយរហូតចាំមើលការខុសត្រូវម្តាយ។ ដោយកូនទី២មានអាយុច្រើនទៅហើយនៅតែមិនព្រមរកគូរស្រករម្តាយក៏បានណែនាំឲ្យស្គាល់ជាមួយកូនអ្នកមានម្នាក់ប៉ុន្តែរូបគេមិនបានពេញចិត្តទេ ព្រោះថាកូនអ្នកមាននោះមានចរិកឆ្មើងឆ្មៃមិនត្រូវធាតុជាមួយគាត់ទេ អាចនិយាយបានថាគាត់មិនទាន់ដល់គូររបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលកូនទី២បានរៀបចប់ គាត់បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុនមួយដោយធ្វើជាប្រធានគេ ព្រោះថាគាត់មានចំណេះដឹងរៀនបានជ្រៅជ្រះ។ អាចនិយាយបានថាគូរគាត់មកដល់ពេលដែលគាត់បានទៅបម្រើការងារទីនោះគាត់ក៏បានចាប់ចិត្តនឹងនារីម្នាក់ដែលនាងធ្វើការនៅទីនោះជាផ្នែកផ្តល់ព៍ត៍មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានស្គាល់នាងនឹងស៊ើបប្រវត្តិនារីនោះហើយថាជាមនុស្សល្អ គ្រាន់តែនាងជាកូនអ្នកក្រ គាត់ដឹងច្បាស់ថាម្តាយរបស់គាត់ច្បាស់ជាមិនពេញចិត្តនឹងជាងជាមិនខាន ។ ថ្ងៃមួយគាត់បាននាំនាងទៅជួបម្តាយនឹងប្រាប់ម្តាយថានាងជាគូរអនាគតរបស់កូន ពេលនោះទោះម្តាយប្រកែកក៏មិនបានដែរព្រោះជាសេរីភាពនៃជីវិតរបស់កូន ហើយគាត់ក៏ព្រមរៀបចំមង្គលការតាមប្រពៃណី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលរៀបការហើយនាងបានស្នាក់នៅជាមួយម្តាយក្មេកបាន១ឆ្នាំ នាងក៏បានសុំបែកផ្ទះ យកលុយដែលនាងបានសន្សំពីនាក់ប្តីប្រពន្ទទៅទិញផ្ទះតូចល្មមមួយ សម្រាប់រស់នៅ ។ ព្រោះថានាងដឹងថាខ្លួនឯងក្រទើបទាំងពីនាក់ប្តីប្រពន្ធខំរកស៊ី តែទោះបីជាយ៉ាងណានាងតែងតែទៅលេងម្តាយជាញឹកញាប់ព្រមទាំងធ្វើបាយម្ហូបជូនគាត់ទៀត មិនដូចជាកូនប្រសារពីនាក់ទៀតដែលចេះតែចាយលុយ។ តែទោះខំធ្វើយ៉ាងណាព្រោះតែកូនប្រសាទី២នេះក្រម្តាយក្មេកនៅតែមិនពេញចិត្តដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាល់តែគាត់កាន់តែចាស់ ចាប់ផ្តើមធ្លាក់ខ្លួនឈឺខ្លាំងសម្រាកនៅមន្ទីពេទ្យ គាត់រឹតតែពេញចិត្តកូនប្រសារអ្នកមានទាំងពីជាខ្លាំងព្រោះថាទៅមើលថែទាំរហូត ហើយមិនដែលឃើញកូនប្រសាទី២មកមើលថែគាត់មិនដឹងឡើយថាកូនប្រសាអ្នកមានទាំងពីនោះមិនឲ្យនាងចូលទៅមើលថែព្រោះខ្លាចបាត់បង់មរតក។ ទាល់តែបានដឹងថាម្តាយគ្មានទ្រព្យអ្វីព្រោះថាឪពុកឈឺមើលជំងឺអស់ កូនប្រសាអ្នកមានក៏លេងមកអើតទៀតចំណែកកូនប្រសាទី២ក៏បានមកមើលថែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលកូនប្រសាទី២បម្រើសមគ្រប់ទាំងបាយសម្ល ទឹកក្តៅត្រជាក់ គក់ច្របាច់រាល់ថ្ងៃម្តាយក្មេកក៏ចាប់ផ្តើមទុនចិត្តនឹងស្រលាញ់កូនប្រសាទី២ដែលជាកូនអ្នកក្រជាខ្លាំង។ គាត់បានគិតក្នុងចិត្តថា យកកូនប្រសាអ្នកមានមកធ្វើអ្វីបើមិនចេះធ្វើអី ហើយគ្មានចិត្តបែបនេះ ចំណែកកូនប្រសាអ្នកក្រម្នាក់នេះវិញល្អសឹងអី ដំបូងឡើយយើងមិនគួប្រងើយកន្ទើយដាក់នាងឡើយមិនដឹងថានាងអន់ចិត្តប៉ុណ្ណាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ក៏បានសួរទៅកាន់កូនប្រសាថា កូនមានដែលតូចចិត្តនឹងម៉ែដែលសំដែងអារម្មណ៍មិនពេញចិត្តកូននៅចំពោះមុខចំៗដែរទេ។ពេលនោះនាងឆ្លើយទាំងអរនឹងភ័យថា មិនខឹងទេម៉ែ បើខ្ញុំខឹងម៉ែម្លេះខ្ញុំមិនមកមើលថែម៉ែដូច្នេះទេ កូនធ្លាប់អស់ហើយ កូនជាកូនអ្នកក្រការងារលំបាកជាងនឹងក៏កូនអាចធ្វើបានដែរ ណាមួយពេលដែលប្តីរបស់កូននៅតូចម៉ែក៏មើលថែបានល្អនិយាយបានថាកូននឹងប្តីមានសំណាងណាស់ដែលបានកើតមកជាកូនម៉ែ។ ពេលនោះម្តាយក្មេកក៏បានសុំទោសកូនប្រសានៅក្នុងពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ ម្តាយបានហៅកូនទាំងបី ដើម្បីមកប្រាប់ថា គាត់មានដីមួយកន្លែងដែលមានតម្លៃ ៤០ម៉ឺនដុល្លា។ ដោយគាត់ប្រាប់ថាគ្មានលុយគាត់គ្រាន់តែចង់សាកចិត្តថាតើកូនប្រសាណាចិត្តបាននឹងគាត់ខ្លះពេលនេះគាត់បានដឹងគាត់បាននិយាយថាយើងនឹងប្រគល់ដីនោះទៅឲ្យអ្នកដែលមើលថែម៉ែគឺកូនប្រសាទី២របស់ម៉ែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដីនោះកូនទី២រួមទាំងកូនប្រសានាំគ្នាប្រកែកមិនយកទេ ទុកឲ្យប្អូននឹងបងចែកគ្នាទៅព្រោះថាខ្លួនឥឡូវមានក្រុមហ៊ុនដែលជាទ្រព្យម៉ែបានចែកចំណេះវិជ្ជាឲ្យ សមល្មមអាចរស់នៅបានសុខស្រួលនឹងមានសុភមង្គលបានព្រោះមានប្រពន្ធល្អម្នាក់ផងដែរ គ្រាន់តែលឺបែបនោះកូនប្រសាពីនាក់ទៀតខ្មាស់កូនប្រសាទី២យ៉ាងខ្លាំងព្រោះថាខ្លួនចេះតែចាយលុយខ្ជះខ្ជាយ ហើយលុយដែលចាយជាលុយរបស់ឪពុកម្តាយទៀតមិនមែនជាលុយញើសឈាមខ្លួនឯងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្តាយគ្រាន់តែលឺបែបនឹងស្រក់ទឹកភ្នែកមិនចង់ចេញ ហើយឲ្យកូនទាំងអស់យកគំរូតាមកូនទី២នឹងកូនប្រសា ។ ការរើសកូនប្រសាកុំរើសតែលើលុយកាក់ ទ្រព្យសម្បត្តិខ្លាំងពេក ត្រូវមើលមាយាតចរិករឹកពាផង ភាពស្មោះត្រង់ នឹងអំពើល្អ ព្រោះថាលុយកាក់អាចចាយអស់តែភាពស្មោះត្រង់ នឹងអំពើល្អមិនងាយរកបានទេ កុំចាំដល់ហួសពេលបាននឹកចាំផ្តើមស្តាយក្រោយថារើសកូនប្រសាខុស។ កែសម្រួលដោយស្រីពេជ្រ

Leave a Reply