កម្រឃើញណាស់ ព្រះកាយច័ន្ទ រាំរបាំបុរាណ ពិតជាល្វត់ល្វន់សាកសមខ្លាំង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កញ្ញា ព្រះកាយច័ន្ទ ជាតារាស្រីមួយរូប ដែលមានទេពកោសល្យផ្នែកសិល្បៈច្រើនផ្នែក មិនថា សម្ដែង ច្រៀងរាំឬ ធ្វើជាពិធីការិនីនោះទេ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ នាងក៏អាចរាំនូវរបាំបុរាណខ្មែរបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត នាពេលនេះ តារាស្រីរូបនេះ ក៏បានបើកក្លឹបសិល្បៈបង្រៀនដល់ប្អូនៗជំនាន់ក្រោយ ដើម្បីហ្វឹតហាត់រៀនពីចំណេះជំនាញសិល្បៈផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកមកមើល ពីការងារកញ្ញា ព្រះកាយច័ន្ទ ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារខ្លាំង សឹងតែគ្មានពេលទំនេរទៅហើយ ដោយភាគច្រើន នាងតែងតែរវល់នឹងការថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់។ បើទោះបីរវល់នឹងថតរឿងថ្មីៗ តែតារារូបនេះ ក៏មានពេលឡើងកម្មវិធីក្នុងទូរទស្សន៍ ដើម្បីបង្ហាញពីសមត្ថភាពទៅកាន់ទស្សនិកជនបានឃើញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៀត ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញនូវសមត្ថភាព អំពីការរាំរបាំ និងបានតុបតែងខ្លួនគ្រងក្នុងឈុតបុរាណខ្មែរ មើលទៅស្រស់ស្អាត សមសួនសាកសមជានារីខ្មែរពិតៗតែម្ដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកមកមើលសកម្មភាពនៃការរាំរបាំបុរាណរបស់ កញ្ញា ព្រះកាយច័ន្ទ ឃើញថា គ្រប់សកម្មភាពដែលនាងរាំ ពិតជាទន់ភ្លន់ ហើយរាល់កាយវិការក៏ទន់ល្វត់ល្វន់ មានភាពជឿជាក់ខ្លាំង។ មិនតែប៉ុណ្ណោះ ទឹកមុខតារារូបនេះ បានដាក់បញ្ចូលនៅអារម្មណ៍យ៉ាងម៉ើងម៉ាត់ ព្រមទាំងបង្ហាញនូវស្នាមញញឹមពីភាពរឹងមាំរបស់នារីខ្មែរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បន្ទាប់ពីមហាជន និងហ្វេនបានឃើញវីដេអូរាំរបាំបុរាណរបស់ សិល្បការិនីរូបនេះរួច ពួកគេបានសរសើរពីសមត្ថភាពភាពដ៏អស្ចារ្យនាងស្ទើរតែគ្រប់គ្នាតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply