គូស្នេហ៍សិល្បៈថៃមួយគូដែលមហាជនយល់ថាស័ក្ដិសមនឹងគ្នាបំផុត គឺកំពូលតារាស្រី យ៉ាយ៉ា (Yaya) និង ណៈដេត (Nadech) តែងតែបង្ហាញភាពផ្អែមល្ហែមដល់អ្នកគាំទ្រ តាមរយៈការបណ្ដើរគ្នាទៅធ្វើបុណ្យ ជួបជុំគ្នាលក្ខណៈគ្រួសារ ជាពិសេសពេលភាគីម្ខាងធ្វើអ្វីមួយ ភាគីម្ខាងទៀតតែងចេញមុខគាំទ្រផ្ដល់កម្លាំងចិត្តជានិច្ច ។
ថ្មីៗនេះ យ៉ាយ៉ា មានការប្រគំតន្រ្តីពិសេសមួយ ដែលក្នុងនោះ ណៈដេត ក៏បានទៅចូលរួមស្រែករាំច្រៀងគាំទ្រសង្សារនៅកន្លែងទស្សនិកជនយ៉ាងពេញទំហឹងដោយមិនខ្វល់ពីមហាជននៅក្បែរៗនោះឡើយ ទន្ទឹមនឹងនោះ ណៈដេត ក៏បានកាន់កុលាបពណ៌សមួយបាច់យ៉ាងស្រស់ស្អាត ជូនមិត្តស្រីសំណព្វចិត្តទៀតផង ។
ចប់ការប្រគំតន្រ្តី ថ្មីៗនេះ យ៉ាយ៉ា ធ្វើឱ្យអ្នកគាំទ្រញញឹមស្រស់ពព្រាយជាថ្មី ដោយនាងស្រាប់តែបង្ហោះរូបថតផ្អែមល្ហែមមួយសន្លឹកជាមួយ ណៈដេត នៅលើគណនី IG ផ្ទាល់ខ្លួន ព្រមទាំងរៀបរាប់នូវពាក្យសម្ដីយ៉ាងរ៉ូមែនទិកក្នុងន័យថា «វាយឺតក្នុងការបង្ហោះ ប៉ុន្ដែពិតជាអរគុណខ្លាំងណាស់ កម្លាំងចិត្តដ៏ខ្លាំងក្លារបស់ខ្ញុំ» ៕