អាជ្ញាធរខណ្ឌជ្រោយចង្វា​ ដូចជាគ្មានឆន្ទះដោះស្រាយសំណើរប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីទីតាំងបូមខ្សាច់បំពងសម្លេង ដែលជាហានិភ័យបាក់ជ្រាំងទន្លេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ មកទល់នឹងពេលនេះ ប្រមាណជា២សប្តាហ៍ទៅហើយ អាជ្ញាធរខណ្ឌជ្រោយចង្វា គ្មានឆន្ទះដោះស្រាយសំណើរសុំប្តឹងរបស់ប្រជាពលរដ្ឋ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផា ករណីម្ចាស់ដីបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាលើកឡើងរបស់ប្រជាពលរដ្ឋ នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ ។សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ​ ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងលោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានដាក់ពាក្យបណ្តឹងគោរពចូលមក លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយសំណើសុំប្តឹងលើឈ្មោះ អ៊ុំ ម៉ុន ភេទ ស្រី អាយុ ៧០ឆ្នាំអាសយដ្ឋានបច្ចុប្បន្នភូមិក្តីចាស់ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានជួលទីតាំងដីអោយគេធ្វើអាជីវកម្ម ដោយ មិនគោរពបទដ្ឋានបច្ចេកទេស ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាច បណ្តាលអោយមានហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់បន្តថា៖ ចំពោះអាជីវកម្មបូមខ្សាច់ខាងលើនេះ បានបំពងសម្លេងលាន់ខ្លាំងធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការរស់នៅ ហើយការបំពងសម្លេងចេញពីអាជីវកម្មបូមខ្សាច់ នេះគឺចាប់ពីម៉ោង ៥:៣០ជិតភ្លឺ ដល់ម៉ោង ៧:០០យប់ នៅពេលដូរប្រេងម៉ាស៊ីនម្តងៗ គឺខាងអាជីវកម្មគេបង្ហូរចូល ទន្លេតែម្តង គ្មានគិតដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងដែលត្រូវការប្រើប្រាស់ទឹក ឬរក្សាបរិស្ថានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា៖ បន្ទាប់ពីគ្មានដំណោះស្រាយពីអាជ្ញាធរខណ្ឌជូនប្រជាពលរដ្ឋនោះ លោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ជាជនរងគ្រោះ រងនូវសម្លេងបំពងខ្លាំង ផ្ទះគាត់ក៏មានកន្លែងប្រេះស្រាំ ក៏បានសំណូមពរសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វារ ចាត់វិធានការតាមពាក្យបណ្តឹងផង ដើម្បីអោយប្រជាពលរដ្ឋ និងក្រុមគ្រួសារគាត់ រួចផុតពីបំពងសម្លេង ថ្លង់ បានរស់នៅទទួលទានដំណេកសុខផង និងមានកម្លាំង ពេលវេលា សម្រាប់ទៅជួយលើវិស័យសុខាភិបាល ព្យាបាលកុមារតូចៗដែលមានជម្ងឺមកពិនិត្យ សម្រាក ព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីនេះ កន្លងទៅលោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ធ្លាប់ប្រាប់តាមទូរស័ព្ទថា លោកឱ្យក្រុមការងារចុះធ្វើកិច្ចការនោះហើយ មិនអីទេបើប្រជាពលរដ្ឋគាត់ប្តឹង ត្រូវតែចាត់ការ និងរកដំណោះស្រាយ។ ប៉ុន្តែប្រជាពលរដ្ឋបានបញ្ជាក់ថា៖ អត់ឃើញអាជ្ញាធរមកសួរប្រជាពលរដ្ឋ តាំងពីថ្ងៃដាក់ពាក្យបណ្តឹង មកដល់បច្ចុប្បន្ន។ លោក ឃ្លាំង ហួត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរស័ព្ទចូលគ្មានអ្នកទទួល និងប្រព័ន្ធជាប់រវល់ ។ ដោយឡែកការសួរតាមប្រព័ន្ធ Telegram គាត់បានបើកមើល តែមិនបានធ្វើអធិប្បាយ ឆ្លើយតប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋនិយាយនៅព្រឹកមុិញថា៖ «មិនត្រឹមតែអ្នកធ្វើអាជីវម្មបូមខ្សាច់មិនយកចេញពីទីតាំងនេះទេ ថែមទាំងយកម៉ាសុឺនថ្មី និងទុយោមកបន្ថែមទៀត គ្មានក្រឡាណាដែលត្រូវអាជ្ញាធរយកចិត្តដោះស្រាយសោះ ពួករស់នៅដោយលំបាកលើការបំពងសម្លេង៥ឆ្នាំទៅហើយ ល្មមផ្តល់សេចក្តីសុខ ឱ្យពួកគាត់បានរស់នៅដោយស្រួលផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឮកថា៖ កន្លងទៅការធ្វើអាជីវកម្មបូមខ្សាច់នេះបាន បណ្តាលឱ្យបាក់ជ្រាងទន្លេ និងផ្ទះប្រជាពលរដ្ឋ។ ពួកគាត់ក៏បានធ្វើជុសជុលឡើងវិញដោយខ្លួនឯង ។ បច្ចុប្បន្ននេះ ផ្ទះរបស់ លោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក៏បន្តចាប់ផ្តើមប្រេះស្រាំបណ្តើរៗទៀត កាន់តែបង្កើនការព្រួយបារម្ភដល់ការរស់នៅប្រជាពលរដ្ឋ ទាំងបំពងសម្លេងថ្លង់ ហានិភ័យបាក់ជ្រាំង រលំផ្ទះ ប្រេះស្រាំផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Denis Laurent ប្រធានមន្ទីរពេទ្យគន្ធបុប្ផា គាត់គ្មានជំនឿទៅលើអាជ្ញាធរខណ្ឌ មានឆន្ទះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ និងគ្រួសារគាត់ គាត់មានតែសូមការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយក្នុងរឿងនេះ ដើម្បីឱ្យអាជ្ញាធរខណ្ឌ មានការទទួលខុសត្រូវលើការងារ តួនាទី ភារកិច្ចរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋបានលើកឡើងថា៖ សង្ស័យអាជ្ញាធរសង្កាត់បាក់ខែង អាជ្ញាធរខណ្ឌជ្រោយចង្វារ មានការឃុបឃិតជាលក្ខណៈប្រព័ន្ធ ពីការទាញយកផលប្រយោជន៍ណាមួយពី ម្ចាស់ធ្វើអាជីវកម្មបូមខ្សាច់ ទើបគ្មានឆន្ទះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដែលកូនចៅរបស់ខ្លួនក្នុងមូលដ្ឋាន៕​ ដោយ​ ៖​ ជីម​ ភារ៉ា

Leave a Reply