ភ្នំពេញ៖ គេតែងតែសង្កេតឃើញតារាស្រីរូបនេះ បង្ហាញនូវសម្ភារៈប្រើប្រាស់ មានតម្លៃថ្លៃៗ ហើយពេលនេះ នាងក៏កំពុងរស់នៅក្នុងគេហដ្ឋានមួយយ៉ាងស្កឹមស្កៃ ព្រមទាំងមានឡានទំនើបជិះជាច្រើនគ្រឿងផងដែរ។
មិនតែប៉ុណ្ណោះ ក្រោយរៀបការកសាងជីវិតគូសារជាថ្មីម្ដងទៀត អ្នកនាង ស៊ឹម សូលីកា បានប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងស៊ីវិល័យ ហាយសូរតែម្ដង។
តារាស្រីជើងចាស់ អ្នកនាង ស៊ឹម សូលីកា ជាសិល្បៈការិនីមួយរូប ដែលតែងតែមានទស្សនិកជនជាច្រើនគាំទ្រនាង បើទោះបី មួយរយៈចុងក្រោយនេះ តារារូបនេះ មិនសូវបង្ហាញមុខក្នុងការងារសិល្បៈដូចមុនយ៉ាងណាក្ដី ម្យ៉ាងវិញទៀត បើងាកទៅមើលេជីវិតឯកជនរបស់តារារូបនេះ នាពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងបានកសាងជីវិតគ្រួសារយ៉ាងកក់ក្ដៅ និងមានសុភមង្គលខ្លាំងតែម្ដង។
លើសពីនេះទៅទៀត បើក្រឡេកមកមើលការតុបតែងខ្លួន គេឃើញតារារូបនេះ មានការរៀបចំខ្លួនយ៉ាងទាន់សម័យ មិនចាញ់ក្មេងៗនោះទេ បើទោះបីវ័យកាន់តែជ្រេបន្តិចមែន ជាពិសេស គ្រប់ពេលដែលនាងធ្វើខ្លួនម្ដងៗ មើលទៅពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងតែម្ដង។
ក្នុងនោះដែរ ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញនូវតម្លៃរ៉ូបមួយ ដែលនាងបានស្លៀកចូលរួមកម្មវិធីទូរទស្សន៍យប់មិញនេះ មានតម្លៃរហូតដល់ទៅ ១,៥១៥ដុល្លារឯណោះ។
ក្រោយពីទស្សនិកជន និងអ្នកគាំទ្របានដឹងនោតម្លៃរ៉ូបមួយស្លៀកចូលរួមកម្មវិធីទូរទស្សន៍យប់មិញនេះរួច ពួកពិតជាភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដង ព្រោះឈុតនេះ ពិតជាមានតម្លៃថ្លៃហួសពីការស្មាន៕