នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ Galaxy Navatra ដែលមានតារាចម្រៀងល្បីៗជាច្រើន បាននាំគ្នាដើរលេងលំហែកាយលក្ខណៈទេសភាពស្រុកស្រែ ទៅដល់ទឹកដី ខេត្តព្រៃវែង ដោយបានអូសត្រី បង់សំណាញ់ យកត្រីមកអាំង មើលទៅទំនងគួរឲ្យឆ្ងាញ់ដល់ហើយ។
ក្នុងនោះ យឹម តាស្រង់ បានបញ្ជាក់សារខ្លីមួយឃ្លាថា “ថ្ងៃនេះមកព្រៃវែង បង្កៃត្រី ចុចទឹកត្រីអំពិលទុំ មួយថ្ងៃ”។ អ្នកដែលបានចូលរួមក្នុងកម្មវិធីកម្សាន្តនេះ មានដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា ភរិយា និងកូន, យឹម តាស្រង់, តន់ ចន្ទសីម៉ា រួមទំាងសមាជិកនៃគ្រួសារ ផលិតកម្ម Galaxy Navatra ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
មួយវិញទៀត ក្រោយឃើញមុខម្ហូប និងការជួបជុំដ៏សប្បាយរីករាយបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ថា ៖ ពិតជាប្លែកអារម្មណ៍មែនបង, ក្តីសុខសុភមង្គល នេះហៅថារស់ជាតិសុភមង្គល នៃជីវិត ដែលមនុស្សគ្រប់ៗគ្នាប៉ងប្រាថ្នាចង់បាន, មើលទៅសប្បាយដល់ហើយ, អេមណាស់បង, គ្រាន់តែមើលក៏មានក្តីសុខដែរមេអើយ ធ្លាក់ខ្យល់ត្រជាក់អ៊ីចឹងទៀត ខប់ណាស់, ទំនងឆ្ងាញ់ណាស់។