ភ្នំពេញ៖ លោក ខេម ជាតារាចម្រៀងមួយរូប ដែលមានភាពមមាញឹកខ្លាំង មិនថាច្រៀងក្នុងស្រុក ឬក្រៅស្រុកនោះទេ ដោយមួយរយៈមុន លោកក៏ឧស្សាហ៍ទៅច្រៀងនៅឯក្រៅប្រទេសជាញឹកញាប់ទៀតផង ហើយគ្រប់ពេលតារារូបនេះ ទៅច្រៀងម្ដងៗរាប់ ខែក៏មាន។
ក្នុងនោះដែរ បន្ទាប់ពីទៅច្រៀង នៅប្រទេសនៅប៉ែកអ៊ឺរ៉ុបជាញឹកញាប់ ស្រាប់តែថ្មីៗនេះ លេចលឺនៅព័ត៌មានថា តារារូបនេះ កំពុងមានស្នេហាជាមួយនារីម្នាក់ ជាអនិកជនរស់នៅក្នុងប្រទេសបារាំងផងដែរ តែពេលនេះនាងក៏កំពុងរស់នៅក្នុងប្រទេ សកម្ពុជាជាង ១ឆ្នាំមកហើយរហូតមកទល់បច្ចុប្បន្ននេះ។
តារាចម្រៀងប្រុសសម្លេងស្អក លោក ខេម ក្រោយពីឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំមកនេះ គេសង្កេតឃើញតារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើងគួរឲ្យកត់សម្គាល់។ បន្ទាប់ ពីជោគជ័លើវិថីសិល្បៈមួយនេះ ថ្មីៗនេះ លោកក៏បានបើកនៅមុខជំនួញថ្មីបន្ថែមបន្ទាប់បន្សំពីការងារជាតារាចម្រៀងផងដែរ។
បើងាកទៅមើលមុខមាត់គូស្នេហ៍តារាចម្រៀងប្រុសរូបនេះវិញ ឃើញថា នាងពិតជាមានមុខមាត់ស្រស់ស្អាតផូរផង់តែម្ដង ចំណែករូបរាងក៏ខ្ពស់ស្រលះ ហើយការតុបតែងខ្លួនក៏ទាន់សម័យផងដែរ។
បើទោះបី តារាប្រុសរូបនេះ មិនទាន់បានបង្ហាញមុខមាត់គូស្នេហ៍ខ្លួនជាសាធារណៈឲ្យមហាជន និងហ្វេនបានស្គាល់ តែលោកក៏បានបង្ហើបប្រាប់ផងដែរ ថា អ្នកទាំងពីរស្គាល់គ្នាជាង ៤ឆ្នាំហើយ។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍តារារូបនេះ មិនមែនជាអ្នកសិល្បៈនោះទេ ដោយនាងជាអនិកជនរស់នៅក្នុងប្រទេសបាំរាំងផងដែរ៕