ប្អូនប្រុស Por រៀបការទាំងមូល បែរមិនឃើញវត្តមាន Bow ធ្វើឲ្យគេសង្ស័យមានបញ្ហាគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ ថ្មីៗនេះ មានរឿងដ៏រីករាយ នៅក្នុងគ្រួសាររបស់ តារាសម្ដែងប្រុស លោក Por Tridsadee ក្នុងពេលដែល ប្អូនប្រុសបង្កើតរបស់លោក បានដឹកដៃគូស្នេហ៍ចូលរោងការ កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ព្រមជាមួយនឹងរូបភាពជុំគ្រួសារដ៏កក់ក្ដៅ បើទោះបីជាគ្មានវត្តមានលោក ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ តាមរយៈរូបភាពដ៏មានសុភមង្គលនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន ពិតជា អត់មិនសង្ស័យមិនបានពីទំនាក់ទំនងក្នុងគ្រួសារ បន្ទាប់ពី បានឃើញថា នៅក្នុងរូបភាពនោះ ស្រាប់តែគ្មាន វត្តមាន តារាស្រី Bow Vanda ដែលជាភរិយា របស់ Por និង កូនស្រី អ្នកទាំងពីរ រហូតដល់អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសួរទៅដល់ អេតមីន ដែលបានបង្ហោះរូបភាពនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាមិញ នៅក្នុងនោះដែរ ខាងអេតមីន ក៏មានការឆ្លើយតប ដើម្បីស្រាយចម្ងល់របស់ហ្វេនៗគ្រប់គ្នា ដោយបានបញ្ជាក់ថា កូនស្រីរបស់ Bow គឺមិនបានមកចូលរួម ក្នុងពិធីមង្គលការទេ ដោយសារតែ ម្ដាយរបស់នាងនៅជាប់់រវល់នៅកន្លែងធ្វើការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ មិនយូរប៉ុន្មាន អ្នកម្ដាយរូបស្រស់ Bow ក៏បានបង្ហោះរូបភាពរបស់ កូនស្រីខ្លួន ថតរូបជាមួយនឹងជីដូន ដែលជាម្ដាយរបស់ Por ធ្វើឲ្យមើលឃើញពីទំនាក់ទំនងដ៏ល្អរវាងនាង និង គ្រួសារខាងស្វាមី ផងដែរ៕​ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply