យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិមយបានឱ្យដឹងថា តាមការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ (ETAU) បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច ។
តាមការព្យាករ ព្យុះនេះ នឹងចូលលើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើតប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ដោយឡែក នៅលើសមុទ្រខាងកើតនៃប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ (VAMCO) ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលសមុទ្រចិនខាងត្បូង
ហើយដំណើរព្យុះនេះនឹងមកដល់លើភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ ថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុន នឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា ។