លោក ត្រាំ និងលោក បៃដិន អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(វ៉ាស៊ីនតោន)៖ ទាំងលោកប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត បានអបអរសាទរចំពោះ ដំណឹងល្អដែលថា វា៉ក់សាំង COVID-19 ដែលបានផលិតឡើងដោយក្រុមហ៊ុនផលិតឱសថដ៏ធំនៅសហរដ្ឋអាមេរិក Pfizer និង BioNTech អាល្លឺម៉ង់ បានប្រសិទ្ធភាព ៩០% ក្នុងការការពារមនុស្សកុំឲ្យឆ្លង COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន FOX News នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបង្ហោះសារនៅលើ គណនី TWitter នៅព្រឹកថ្ងៃចន្ទនេះ(ម៉ោងនៅវ៉ាស៊ីនតោន) លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ទីផ្សារភាគហ៊ុននឹងស្ទុះងើបឡើងយ៉ាងអស្ចារ្យ។ វ៉ាក់សាំងនឹងមកដល់ឆាប់ៗនេះ ខណៈរបាយការណ៍បានឲ្យដឹងថា មានប្រសិទ្ធភាព ៩០%»។ចំណែកឯ ប្រធានធិបតីជាប់ឆ្នោតលោក ចូ បៃដិន វិញ ក៏បានអបអរសាទរចំពោះដំណឹងល្អ ដែលមនុស្សគ្រប់រូបទន្ទឹមរងចាំនេះផងដែរ។ ប៉ុន្តែលោកបានព្រមានថា ជំងឺរាតត្បាតនេះ នឹងនៅតែជាបញ្ហាចោទ ជាច្រើនខែទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក បៃដិន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះស្ត្រីនិងបុរសដែលពូកែអស្ចារ្យ ដែលបានជួយបង្កើតនូវរបកគំឃើញនេះ និងផ្តល់បុព្វហេតុបែបនេះសម្រាប់ក្តីសង្ឃឹម។ ប៉ុន្តែទន្ទឹមនឹងនេះ វាជាការសំខាន់ណាស់ដែលត្រូវយល់ថា ចុងបញ្ចប់នៃការប្រយុទ្ធប្រឆាំងនឹង COVID-19 នឹងត្រូវអូសបន្លាយច្រើនខែទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផ្អែកលើលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 បានបង្ហាញថា វ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្សកុំឲ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង ៩០% ហើយគ្រោងនឹងស្នើសុំការអនុម័តបន្ទាន់ ដើម្បីប្រើប្រាស់នៅចុងខែនេះតែម្តង៕ប្រភពពី fresh news

Leave a Reply