ស្វីតណាស់! Anniversary ៧ឆ្នាំ គង់ សុជាតិ និងស្វាមី ថតរូបបែបជនបទ យ៉ាងមានក្ដីសុខ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ពីធីករ ពិធីការិនីដ៏ល្បីប្រចាំប្រទេស អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជាគូស្វាមីភរិយាមួយគូ ដែលតែងតែធ្វើឲ្យទស្សនិកជនជាច្រើន លួចច្រណែននឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរ តាមរយៈសកម្មភាពស្វីតៗ និងយល់ចិត្តគ្នាផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ​ បើទោះបី តារាប្រុសស្រីទាំងពីររូបនេះ មានវ័យកាន់តែជ្រេ ហើយមានកូនរួចយ៉ាងណាក្ដី ក៏អ្នកទាំងពីនៅតែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត គ្រប់សកម្មភាពអ្នកទាំងពីរ តែងតែនៅក្បែរគ្នាជានិច្ច មិនថាទៅធ្វើការ ឬដើរកម្សាន្តនោះទេ ជាពិសេស ប្ដីប្រពន្ធមួយគូនេះ ក៏និយមថតរូបជាគូបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតអ្នកទាំងពីរ បង្ហោះលើបណ្ដាញសង្គមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកមកមើលពីជីវិតគូក្រោយរៀបការរួច ពេលនេះ តារាប្រុសស្រីមួយគូនេះ ឈានដល់គម្រប់ខួប ៧ឆ្នាំ ចំណែកក្រោយរៀបការបានជាច្រើនឆ្នាំមកនេះ អ្នកទាំងពីរទទួលបានចំណងដៃធំបំផុតក្នុងជីវិត គឺជាកូនស្រីជាទីស្រលាញ់ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បន្ទាប់ពីដល់ខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានដឹកដៃគ្នាទៅថតរូបទុកជាអានុស្សាវរីយ៍នៅឯជនបទ មានទេសភាពស្រស់ស្អាត ស្រស់បំព្រង អមនឹងបរិយាកាសស្រស់ស្រាយទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីភរិយាមួយគូនេះ បានជ្រើសយកនៅសម្លៀកបំបាក់សម័យបុរាណបែបខ្មែរ មកស្លៀក មើលទៅពិតជាស្រស់ស្អាត ស្រស់សង្ហាប្លែកភ្នែកតែម្ដង។ ក្រៅពីរូបភាពស្អាតហើយ គេក៏ឃើញអ្នកទាំងពីរ បានបង្ហាញនៅស្នាមញញឹម និងអារម្មណ៍សប្បាយរីករាយជាមួយគ្នាពោរពេញដោយក្ដីសុខតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply