ហ្វេនៗសរសើរគ្រប់គ្នា ពេលឃើញ ដួង ម៉ានិច ស្លៀកឈុតបុរាណបែបនេះ ពិតជាស្អាតខ្លាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ដួង ម៉ានិច គឺជាតារាសម្ដែងមួយរូប ដែលអាចបត់បែនការសម្ដែង បានគ្រប់ប្រភេទ មិនថាកាចឆ្នាស់ឆ្នើម ឬកម្សត់នោះទេ គឺនាងតែងតែទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាពដ៏ពូកែរបស់នាងផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើនិយាយពីការនិយមលេងខ្លួនវិញ នាពេលកន្លងមក តារាស្រីរូបនេះ តែងតែធ្វើឲ្យគ្រប់គ្នាមានការពេញចិត្តជាខ្លាំងទៅលើការ លេងស្ទីលសម្លៀកបំពាក់បែបស៊ិចស៊ី ស៊ីវិល័យជាញឹកញាប់ ហើយពេលខ្លះទៀត នាងក៏បង្ហាញសម្រស់ដ៏លេចធ្លោរបស់នាង ក្នុងឈុតសម្លៀកបំពាក់បែបបុរាណច្រើនលើកច្រើនសារដែរ ដែលក្នុងនោះសុទ្ធសឹងតែទទួលបានការសរសើរពីមហាជនជារឿយៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ ដួង ម៉ានិច ក៏ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ជាមួយនឹងសម្លៀកបំពាក់បែបបុរាណមួយឈុត ពណ៌ក្រហមលាយនឹងពណ៌ទឹកក្រូច ដោយនាងបានធ្វើតុបតែងរៀបចំយ៉ាងស្រស់សោភា ឈរញញឹមញញឺមយ៉ាងទន់ភ្លន់ មើលទៅពិតជាសមសួនស្អាតគួរឲ្យស្រលាញ់ខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយតាមរយៈរូបភាពអស់ទាំងនោះដែរ ពេលដែលហ្វេនៗ និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានឃើញហើយ ពួកគេក៏បាននាំគ្នាធ្វើការចែករំលែក ក៏ដូចជាខមិនពាក្យសរសើរពីនាងជាហូរហែរផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply