យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច MCPN News មហាចក្រព័ត៌មាន បានឲ្យដឹងថា: មានហេតុណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចចំណោតមាត់ទន្លេក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កេី ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខបរនេសាទត្រី ស្នាក់នៅលេីទូក ក្នុងក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានឈ្មោះរឿន ស្រីនី អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ មានផ្ទៃពោះ៨ខែផងដែរ។
ប្រភពព័ត៌មានពី ប្តីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលេីទូកប្រពន្ធរបស់គាត់បានជិះម៉ូតូឡេីងចំណោតមាត់ច្រាំងទន្លេ។ ពេលឃើញដូច្នេះជនសង្ស័យបានសុំជួយបណ្តេីរម៉ូតូឡើងចំណោត ស្រាប់តែបណ្តេីរម៉ូតូបានបន្តិចក៏ឡើងជិះគេចខ្លួន។
ភ្លាមៗនោះរូបគាត់បានឡេីងពីទូកហៅគ្នាជួយដេញរហូតដល់ចំណុចបុរីសុភមង្គលទេីបចាប់ជនសង្ស័យបានប្រគល់ជូនសមត្ថកិច្ច។ បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដេីម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕