មហាជនទូទៅ ក៏ដូចជាប្រិយមិត្ត ជាច្រើន ពិតជាស្គាល់ច្បាស់ តារាចម្រៀង សម្លេងស្អក ខេម ដែលមានឈ្មោះពិត ប៉ុន សុណារិន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។
ហើយបទជាច្រើនរបស់ តារាចម្រៀង រូបនេះ នៅក្នុងផលិតកម្ម Galaxy Navatra កំពុងផ្ទុះល្បីយ៉ាងខ្លាំង ហើយហ្វេនៗក៏បានសរសើរថា គ្រប់បទ របស់ ខេម សុទ្ធតែពីរោះៗ បង្កប់នូវមនោសញ្ចេតនាជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់។
ចំណែក កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាចម្រៀង សម្លេងស្អក ខេម រូបនេះ បានធ្វើពិធីសម្ពោធ ភោជនីយដ្ឋាន ធី & វ៉ាយ (T&Y Restaurant) របស់ខ្លួន ជាផ្លូវការហើយ ដែលមានទីតំាងស្ថិតនៅ ដីលេខ ១០៦៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានប្រើដើមទុន រហូតជាង២០ម៉ឺន ដុល្លារ ឯណោះ។
ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ និងអធិអធមនេះ គេឃើញវត្តមាន បុគ្គល និងតារា ល្បីៗ ក៏មកចូលរួមក្នុងកម្មវិធីនេះផងដែរ មានដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ប៉ែន ចំរុង, កែវ វាសនា, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ចន ចាន់លក្ខិណា, អ៊ីណូ, វង្ស ដារ៉ារតនា រួមនឹងតារា និងបុគ្គល ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូ នៃពិធីសម្ពោធហាងថ្មី របស់ តារាចម្រៀង ខេម ទំាងអស់គ្នា ៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ