ភ្នំពេញ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបជាមិនខានថា អ្នកនាង សាន សុខខេង គឺជាអ្នកលក់ផលិតផលនៅលើប្រព័ន្ធអនឡាញម្នាក់ដែលមានភាពល្បីល្បាញនិងទទួលបានការគាំទ្រខ្លាំង ហើយថ្មីៗនេះអ្នកនាងទើបតែសម្រាលកូនភ្លោះរបស់អ្នកនាងបានដោយជោគជ័យ ហើយកូនភ្លោះនោះគឺប្រុសទាំងអស់ ។
យ៉ាងណាមិញនៅកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ អ្នកនាង សាន សុខខេង បានរៀបចំពិធីបង្កក់កូនភ្លោះរបស់ខ្លួន នៅ ភោជនីយដ្ឋាន ទន្លេបាសាក់ ២ ហើយឃើញថាមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះទៅចូលចរួមក្នុងកម្មពិធីរបស់អ្នកនាង
ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺអ្នកនាងបានអញ្ជើញភ្ញៀវកិត្តិយសុទតែជាអ្នកលក់អនឡាញល្បីៗទាំងអស់ដោយក្នុងនោះមានដូចជា អ្នកនាងLove Riya, យាយ ស្រួស, អ្នកនាងMolika, អ្នកនាងសុន កណ្ណិកា ជាដើម ហើយម្នាក់ៗគឺពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ។
ដោយឡែកក្រោយចប់កម្មពិធីបង្កក់កូនភ្លោះរបស់ អ្នកនាង សាន សុខខេង រួចឃើញថា អ្នកនាង Molika បានបង្ហោះរូបភាពសប្បាយរីករាយជាច្រើនសន្លឹកជាមួយអ្នកលក់អនឡាញល្បីៗដែលទៅចូលរួមនៅក្នុងកម្មពិធីនោះនិងថែមទាំងបានភ្ជាប់មកជាមួយនិងសារបែបនេះថា « មកកម្មវិធីបង្កក់អូន ben&Ken កូនភ្លោះ sis ខេង Happy happy ប្រជុំអ្នកលក់អនឡាញយាយថាអត់សប្បាយម៉ាម៉ាតទៅ ស្គាល់គាត់ហេHappy salop»៕ សូមទស្សនាវិដេអូខាងក្រោមនេះ៖
សូមទស្សនាវីដេអូខាងក្រោមនេះ