លោកស្រី ទ្រី ដាណា និងស្វាមី មួយរយពេលនេះគាត់ទាំងពីរនាក់ មានការសប្បាយចិត្ត ហើយក៏ហត់ខ្លះដែរ ដោយពួកគាត់ បានចុះទៅជួយ ដល់បងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង ។ ម្ចាស់ ហាងពេជ្រ និងមាស រូបនេះ បានធ្វើឲ្យមហាជន កោតសរសើរពីទឹកដ៏ជ្រះថ្លា មួយនេះ យ៉ាងខ្លាំង។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះវិដេអូ ឃ្លីបមួយ ដែលបានបង្ហាញពីជីវិតពីរនាក់ប្តីប្រពន្ធមួយគូរ ដោយមើលទៅ ស្ថានភាពរបស់គាត់ ពិតមានការលំបាក វេទនា ខ្លាំងណាស់ សូម្បីតែប្រាក់ សម្រាប់ដោះដែកចេញពីជើងប្តីរបស់គាត់ ក៏គាត់មានប្រាក់ផង។
បងស្រីកំសត់រូបនោះ បាននិយាយថា ” បើមាននិស្ស័យមែនពិត សូមឲ្យលោកស្រី ទ្រី ដាណា ជួយដល់ប្តីខ្ញុំផង ខ្ញុំក្រណាស់ ខ្ញុំគ្មានលទ្ធភាពឯណា ដោះដែកចេញពីជើងប្តីខ្ញុំទេ មានតែសូមឲ្យលោកស្រី ទ្រី ដាណា សូមជួយប្តីខ្ញុំផង”។
ដោយមើលឃើញពីភាពលំបាក តោកយ៉ាក និងការសូមជំនួយពីសំណាក់បងស្រី នៅក្នុងវិដេអូរូបនោះ បងស្រី លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រកាស ស្វែងរកបងស្រី បើសិនជាមានបងប្អូនជាស្គាល់បងស្រី សូមមេត្តាជួយប្រាប់ជាដំណឹងផង។ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “បើបងប្អូនស្គាល់ប្អូនស្រីម្នាក់ហ្នឹងសូមប្រាប់នាងខ្ញុំផង”។
សូមទស្សនាវីដេអូខាងក្រោមនេះ