ឡោម លក្ខិណា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ក្រោយពីបានដឹងថាមានអ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភពីរូបនាងបែបនេះ។ ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាសម្តែង និង ចម្រៀង ឡោម លក្ខិណា បាន បង្ហោះសារដែលមើលទៅហាក់ដូចជាត្រៀមខ្លួនចាកចេញទៅកន្លែងឆ្ងាយ ដោយសាររបស់នាងអត្ថន័យថា «លាហើយកម្ពុជាអើយ សូមលាទាំងអាលោះអាល័យ»។
ក្នុងនោះ នាងថែមទាំងដាក់ ជាមួយនឹងរូបភាពពណ៌ខ្មៅថែមទៀត។ ក្រោយបង្ហោះសារបែបនេះ មានការសួរនាំថាតើ ឡោម លក្ខិណា មានរឿងអ្វីបានជានិយាយដូចនេះ ឬ មានគម្រោងចេញទៅរស់នៅក្រៅប្រទេស?
ឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងខាងលើ ស្រីស្អាតរូបនេះបានលើកឡើងថា នាងមិនទៅណាទេខ្លាចកូវីដ១៩ ប៉ុន្ដែ នាងគ្រាន់តែនឹកដល់បទចម្រៀងមួយបទយ៉ាងពីរោះ ដែលជាស្នាស្នាព្រះហស្ថ របស់ព្រះបរមរតនកោដ្ឋ តែប៉ុណ្ណោះ។ នាងបន្ថែមទៀតថា នាងសូមអរគុណដល់មហាជន ដែលបានស្រឡាញ់ និង បារម្ភពីសុខទុក្ខនាងបែបនេះ។
ក្រោយពីស្វាមីទទួលមរណៈភាពដោយសារគ្រោះថា្នក់ចរាចរណ៍មក ឡោម លក្ខិណា កាន់តែប្រឹងប្រែង ធ្វើការងារដើម្បីកូនប្រុសតែមួយរបស់នាង ដោយពេលនេះ នាងក៏ក្តោបបានការងារសិល្បៈជាច្រើន ដែលមានទាំងការថតរឿងខ្លី ស្ប៉តពាណិជ្ជកម្ម និងការចេញច្រៀង នៅតាមកម្មវិធីនានាផងដែរ៕