យប់មិញឡាន បងស្រី អូន ត្រូវគេបុកខូចទាំង ២ តែគាត់មិនទារសំណង តែចង់អោយអ្នកបើកឡានបង្ក ចូលមកទទួលខុសត្រូវ និងជួយកូនអ៊ុំស្រីម្ចាស់កង់៣ ដែលត្រូវគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ហើយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រី អូន សម្រស់ធម្មជាតិ Sunnary Nuon ដែលកំពុងនៅឯសៀមរាប បានជួបគ្រោះថ្នាក់ចរាច រណ៍ ដោយមានរថយន្តមួយគ្រឿងបានជិះមកបុករថយន្តទាំង ២ របស់លោកស្រី ដែលកំពុងតែចត រួមមានម៉ាក lexus rx300 (បែកស្ទុបក្រោយមួយចំហៀង) និងម៉ាក់ land cruiser (បែកកញ្ចក់) បង្កអោយមានការភ្ជាក់ផ្អើលជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងហេតុការណ៍នេះ មានរថយន្តរបស់ បងស្រី អូន សម្រស់ធម្មជាតិ ២គ្រឿង ត្រូវខូច, រថយន្ត ១គ្រឿងផ្សេងទៀត និងកង់បីមួយគ្រឿង (អ្នកបើកកង់បីរងរបួ សបញ្ជូនទៅពេទ្យភ្លាមៗ) ចំនែកឯអ្នកបង្កបានចាកចេញពីកន្លែងកើតហេតុ ធ្វើអោយបងស្រី អូន សម្រស់ធម្មជាតិ មានការហួសចិត្ត និងភ្ជាប់ជាមួយសារថា:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុកឡានខ្ញុំខូច2បុកកង់បីផងឥលូវមិនសំរួលទេទាំងដែលខ្ញុំមិនទារសំណងហួសហេតុ – ម៉ោងជិត6ភ្លឺហេីយមិនទាន់បានគេងដោយសារមនុស្សគ្មានបេះដូង បុកគេហេីយមិនព្រមសងសំណង😡ឡានខ្ញុំខូច2គ្រឿងធ្វេីអស់ប្រហែល40000ដុល្លាញុំមានលុយធ្វេីតែកង់បីគ្នាអត់ណាស់ម្ដាយអ្នកអនាម័យឈឺទៀតតេីមិនអាណិតគាត់ទេ?😡ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ😡៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply