សូមចូលរួមអបអរសាទរ! អាន គុណកូឡា នឹងដឹកដៃអនាគតភរិយា ចូលរោងជ័យថ្ងៃទី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អាន គុណកូឡា បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍ក្រោយពីស្ងាត់ៗ លោកបានបង្ហាញរូបភាព Pre Wedding ជាមួយអនាគតភរិយាដ៏ ស្រស់ស្អាតម្នាក់ ។ ជាមួយនឹងការអបអរសាទរដល់លោក អាន គុណកូឡា ក៏មានការចង់ដឹងពីសំណាក់អ្នកគាំទ្រថា តើតារាចម្រៀងរូបនេះ នឹងត្រូវចូលរោងការនៅពេលណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប្រមាណជាងមួយខែទៀតឯណោះ លោក អាន គុណកូឡា នឹងបញ្ចប់ភាពនៅលីវ ដែលតាមគម្រោង លោក នឹងចូលរោងការនៅក្នុងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ ខណៈនេះ លោកកំពុងមមាញឹកអញ្ជើញភ្ញៀវ ដែលភាគច្រើនជាអ្នកនៅក្នុងរង្វង់សិល្បៈតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានការបង្ហើបថា ពិធីមង្គលរបស់លោក អាន គុណកូឡា ក៏គ្រោងរៀបចំអធិកអធមមិនធម្មតាដែរ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹងកិត្តិយសគ្រួសារទាំងសងខាង។ យ៉ាងណាមិញ ក្រៅពីទទួលបាននូវការអបអរដល់ លោក អាន គុណកូឡា ហើយក៏មានការសរសើរថា អនាគតភរិយា អាន គុណកូឡា ពិតជាស្រស់ស្អាតខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា អាន គុណកូឡា ជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងខ្លាំង ពេលដែលលោកចាប់ផ្ដើមអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្ម M តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់មិនសូវមានសកម្មភាពសិល្បៈនោះទេ ៕

Leave a Reply