តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាអ្នកម្តាយ ដ៏សោភាម្នាក់ ភិន សុដាលីស បានធ្វើគ្រប់យ៉ាងដើម្បី មើលថែទាំកូនស្រី បណ្តូលចិត្ត ស្មើនឹងបេះដូង ឲ្យរស់នៅយ៉ាងមានក្តីសុខបំផុត តាមដែលអ្នកនាង អាចធ្វើបាន បំពេញជូនកូនស្រី ទោះបីជាត្រូវឆ្លងកាត់ រឿងរ៉ាវច្រើនយ៉ាងណា ក៏មនុស្សស្រីម្នាក់នេះ មិនខ្វល់ពីអ្វីទាំងអស់។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះសារថា “មាត់គេ សម្តីគេ តើឱ្យទៅឃាត់មិនឱ្យគេនិយាយយ៉ាងម៉េចនឹងបាន? ពេលខ្លះសម្តីរិះគន់គឺធ្វើឱ្យយើងឈឺចាប់។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺ តាំងជំហរខ្លួនឯងឱ្យបាននឹងន ហើយដឹងថាខ្លួនឯងកំពុងធ្វើអ្វី តើអ្វីជាគោលដៅរបស់យើង ហើយយើងស្គាល់ខ្លួនឯងច្បាស់។
ជីវិតយើងក៏ដូចគ្នាដែរ បើឈរទៅទីកាន់តែខ្ពស់ ក៏ត្រូវខ្យល់បក់ប៉ះកាន់តែខ្លាំង និងញឹកញាប់។ អ្វីដែលសំខាន់ តើត្រូវទប់ទល់នឹងកម្លាំងខ្យល់នោះដោយរបៀបណា? ក្តីសុខខ្លួនយើងគួរតែយើងជាអ្នកកំណត់និងឱ្យតម្លៃវា។ យើងមិនគួរយកសុភមង្គលរបស់យើងទៅវាស់វែងដោយសម្តីអ្នកដទៃនោះទេ។