ប្រិយមិត្តបានជ្រាបហើយក្រោយពីថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការទស្សន៍ទាយពីអ្នកគ្រូ Master Naly Feng Shui តាមរយៈកញ្ចក់ទូរទស្សន៍ PNN ក្នុងកម្មវិធី ហុងស៊ុយបែបវិទ្យាសាស្ត្រ និយាយអំពីរឿងរ៉ាវដែលកេីតឡេីងក្នុងឆ្នាំ ២០២០ នេះ ដោយអ្នកគ្រូ បានបញ្ជាក់ថានឹងមានគ្រោះទឹកជំនន់នៅក្នុងឆ្នាំ២០២០ នេះ ហើយរឿងនេះក៏បានកើតឡើងពិតមែន។
សូមបញ្ជាក់ផងដែរថា៖ ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពា ល់ ធ្ង ន់ ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
ដោយឡែកនៅថ្ងៃនេះដែរ អ្នកគ្រូក៏បានបញ្ជាក់បន្ថែមទៀតថា” 👉👉ការព្យាករណ💯តម្លៃមាសក្នុងខែវិច្ចិកាឆ្នាំ 2020 តម្លៃមាស នឹងស្រុតចុះបន្តិចដូច្នេះបើបងប្អូនចង់ទិញមាសទុកចំណេញ ហើយលក់ពេលមាសឡើងថ្លៃសូមទិញចូលនៅក្នុងខែវិច្ចិកានេះ ហើយចាំលក់ចេញនៅឆ្នាំ 2021 ព្រោះមាសនឹងឡើងថ្លៃខ្លាំងហួសពីការស្មានរបស់យើងចាប់ពីថ្ងៃទី 05.01.2021 ដល់ថ្ងៃទី 04.04.2021 ។
🙏🙏សូមជូនពរអោយបងប្អូនខ្មែរយើងទាំងអស់គ្នារកទទួលទានមានបានទាំងអស់គ្នា ជាពិសេសឆ្លងផុតគ្រោះធម្មជាតិនេះទាំងអស់គ្នា 🙏🙏។ 👉👉សូមកុំភ្លេចថែររក្សាសុខភាពទាំងអស់គ្នាព្រោះចាប់ពីថ្ងៃទី 07.11.2020 ដល់ថ្ងៃទី 05.01.2021 អាកាសធាតុនឹងត្រជាក់ខ្លាំង ត្រជាក់ជាងឆ្នាំមុនៗ ខុសប្លែកពីឆ្នាំមុនៗ ។ 👉👉បំណងល្អពី Master Naly ( ហុង ស៊ុយ បែបវិទ្យាសាស្ត្រ )”