ផន សុផារី សម្រាលកូនទី ២ បានបីថ្ងៃ ស្រាប់តែនិយាយដាក់កូនស្រីច្បងយ៉ាងចាក់ដោតបែបនេះ…!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាកំប្លែងអ្នកនាង ផន សុផារី ទើបតែសម្រាលបានកូនស្រីម្នាក់ទៀតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយដំណក់ឈាមទីពីររបស់តារាស្រីរូបនេះ និង ស្វាមី មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់មិនចាញ់កូនស្រីច្បងនាងប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្ដីស្រឡាញ់របស់អ្នកម្ដាយ ទោះបីជា ផន សុផារី សរសៃខ្ចីកូនទីពីរទើបតែបាន ៣ ថ្ងៃក៏ពិតមែន តែអ្នកនាងនៅតែដក់ចិត្តស្រឡាញ់គ្មានថ្ងៃប្រែប្រួលចំពោះកូនស្រីច្បងដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផន សុផារី បានរៀបរាប់ថា «អាណិតណាស់ ដៃកាន់ដបទឹកដោះគោ កាន់ក្នើយ មកសុំគេងឱបម៉ាមីលើគ្រែអ្នកជំងឺ ប្រហែលនឹកម៉ាក់ខ្លាំងហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃនេះ ម៉ាក់មិនសូវបានជិតដិតដល់ជាមួយកូនទេ ទោះបីម៉ាក់មានប្អូនប៉ុន្មាននាក់ទៀត កុំបារម្ភថាម៉ាក់ចែក ឬដកចិត្តស្រឡាញ់ពីកូន តែម៉ាក់នឹងបន្ថែមចិត្តស្រឡាញ់ និងផ្តល់ភាពកក់ក្តៅឱ្យកូនៗស្មើៗគ្នាណាកូនម្តាយ … » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផន សុផារី លើកឡើងនូវពាក្យចាក់ដោតទាំងនេះ ដោយភ្ជាប់ជាមួយនឹងរូបភាពគេងឱបកូនស្រីច្បងនៅលើគ្រែពេទ្យយ៉ាងក្ដុកក្ដួល ព្រោះថាប៉ុន្មានថ្ងៃដែលនាងសម្រាកសម្រាលកូនក្រោយនេះ នាងមិនសូវបានថ្នាក់ថ្នមកូនស្រីច្បងឡើយ ៕

Leave a Reply