ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ដោយមេីលឃេីញពីទុក្ខលំបាក ភាពខ្វះខាត និងការតស៊ូរបស់ក្មេងប្រុសដ៏កំសត់ម្នាក់នៅខេត្តបាត់ដំបងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករួចមក លោកស្រី ទ្រី ក៏បានឲ្យក្រុមការងាររបស់គាត់ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា ១លានរៀល សម្រាប់ទុកឲ្យប្អូនប្រុស យកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួនផងដែរ។
ទន្ទឹមនឹងនេះដែរ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភដល់លោកគ្រូរបស់ក្មេងប្រុសខាងលេីនូវថវិកាចំនួន ១០០ដុល្លារផងដែរ សម្រាប់ជាការលើកទឹកចិត្តរូបលោក នូវកិច្ចការល្អៗ ដើម្បីជួយទៅដល់ក្មេងៗ សិស្សានុសិស្សទាំងអស់ ដែលជាទំពាំងស្នងឬស្សី នៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកគ្រូ ក៏បានបដិសេធមិនទទួលយកនោះទេ ព្រោះថាទង្វើដែលគាត់បានធ្វើ គឺមិនចង់បានអ្វីមកវិញនោះឡើយ។
ក៏ព្រោះតែទង្វើដ៏ល្អរបស់គាត់បែបនេះហើយ លោកស្រី ទ្រី ដាណា ក៏បានបន្ថែមថវិកាចំនួន៤០០ដុល្លារទៀត (សរុបមុននឹងក្រោយ គឺ៥០០ដុល្លារ) ទុកសម្រាប់អោយលោកគ្រូ Sok Rithydouk យកទៅប្រើប្រាស់តាមតម្រូវការរបស់លោកគ្រូ ដើម្បីទិញសម្ភារសិក្សាជូនទៅដល់ក្មេងៗ ដែលរៀននៅសាលាបឋមសិក្សា ស្វាយស មានទីតាំងស្ថិតនៅ ឃុំតាប៉ុន ភូមិស្វាយស ស្រុកសង្កែ ខេត្តបាត់ដំបង។
យ៉ាងណាមិញ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដូចតាមការគ្រោងទុក និងតាមការលេីកឡើងពីខាងដេីមមកនោះ លោកគ្រូក៏បានយកថវិកាដែលទទួលបានទៅចាត់ចែងទិញជាសម្ភារសិក្សា និងកងចំនួន១គ្រឿងចែកជូលដល់សិស្សានុសិស្ស ដោយក្នុងនោះ លោកគ្រូបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ៖
«សូមថ្លែងអំណរគុណ បងស្រី ទ្រី ដាណា ព្រមទាំងស្វាមី សារជាថ្មីម្តងទៀត ដែលជាម្ចាស់ហាង លក់មាស ពេជ្រ និងជាម្ចាស់ក្រុមហ៊ុន គ្រឿងសំអាង NNP សម្ភារសិក្សា បានប្រគល់អេាយក្មេងៗរួចរាល់ ទឹកប្រាក់ ៥០០ $ ចំនាយទៅលេី ១. សៀវភៅ ១២០០ ក្បាល ២. ប៊ិច ៦០០ ដេីម ៣. ខ្មៅដៃ ៦០០ ដេីម ៤. កង់ ចំនួន១ ៥. ប្រគល់ជូន លេាកនាយក ១០០$ ធ្វេីកន្លែងលាងសំអាតដៃសំរាប់កុមារ ៦. ថ្លៃកង់បី ៧. បាយស្រូប ពីរអ្នកកង់ ទឹកសុទ្ធ ២ដប ៥០០០ រៀល»។
សូមទស្សនាវីដេអូខាងក្រោមនេះ