ភ្នំពេញ មហាជនពិតជាស្គាល់អ្នកនាង ឪក សុគន្ធកញ្ញា ហើយអ្នកនាងទទួលបានការគំាទ្រខ្ពស់ពីមហាជន តាមរយះសំលេងរបស់អ្នកនាង ក៌ដូចជាទេព្យកោសល្យរបស់អ្នកនាងផងដែរ យ៉ាងណាមិញ
មួយរយៈមកនេះគេសង្កេតឃើញថាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី តែងតែឆ្លៀតពេលវេលានាំកូនប្រុសបណ្តូលចិត្តតែមួយ ទៅធ្វើដំណើរកំសាន្តទៅតាមទីកន្លែងនានា ដើម្បីរក្សាចំណងស្នេហ៍ឲ្យកាន់តែមានអនុស្សារីយ៍កាន់តែច្រើន។
ក្នុងនោះផងដែលហ្វេនៗក៌បានលួចសរសើរ ចំពោះក្តៅសុខរបស់អ្នកនាង ជាមួយនិងភាពកក់ក្តៅរបស់អ្នកនាងផងដែរ ក៌ ប៉ុន្តែថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា ហាក់ដូចជាប្រែប្លែកខុសពីមុន ដោយជាទូទៅអ្នកនាងកម្របង្ហោះសារណាដែលពិបាកចិត្តណាស់ ព្រោះអ្នកម្តាយសម័យថ្មីរូបនេះតែងតែបង្ហាញពីរឹងមាំរបស់ខ្លួនជានិច្ច។
ស្រាប់តែប៉ុន្មានថ្ងៃមកនេះភរិយាសំណព្វចិត្តលោក អ៊ឹង សុខលី បានបង្ហោះសារបែបចាក់ដោតខ្លាំងនៅផេកផ្លូវការផ្ទាល់ខ្លួនថា “ធ្វើជាមនុស្សមិនមែនជារឿងងាយស្រួលទេ..
មនុស្សម្នាក់ពិតជាមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ តែយ៉ាងណាក៏យើងអាចប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើរឿងល្អៗជាច្រើនសម្រាប់ជីវិតរបស់យើង ខ្ញុំមិនខ្វល់ថាអ្នកមើលមកខ្ញុំបែបណានោះទេ តែខ្ញុំខ្វល់ថាខ្ញុំត្រូវធ្វើខ្លួនបែបណាឲ្យអ្នកមើល”។