គេថាខ្ញីចាស់កាន់តែហិល លោកតា រៀបរាប់ពីក្តីសុខ ក្រោយពីល្បីរៀបការឡើងផ្អើលភូមិនោះ ដោយយប់ដំបូង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពត កាលពីថ្មីៗនេះមានប្តីប្រពន្ធវ័យចំនាស់មួយគូ បានរៀបការជាមួយគ្នាធ្វើអោយកក្រើកបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីនេះ ជាពិសេសមានមហាជនជាច្រើនធ្វើការស៊ែរ តៗគ្នាជាហូហែរផងដែរ ដែឡអាពាពិពាហ៌នេះធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ បើតាមកូនប្រុសរបស់លោកតាជាកូនកំលោះ បានឲ្យដឹងថា បន្ទាប់ពីម្តាយបង្កើតចែកឋានទៅបានជិត១ឆ្នាំមក រូបគាត់ និងបងស្រី២នាក់ទៀត បានយកម្តាយមីងបង្កើតវ័យចំណាស់ម្នាក់ឈ្មោះ រស់ ម៉ៅគ្មានកូននៅមើលថែ ឱ្យមករស់នៅជាមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកមិនទាន់បានប៉ុន្មានខែផង ឪពុករបស់គាត់ ក៏ឱ្យពួកគាត់ជាកូនៗជួយគិតគូររៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យរូបគាត់ ជាមួយកូនក្រមុំអាយុ៦៧ឆ្នាំ ដែលត្រូវជាម្តាយមីងបង្កើតរបស់ពួកគាត់តែម្ដងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុសរបស់កូនកំលោះ បានឱ្យដឹងថា ការចាត់ចែងរៀបចំអាពាហ៍ពិពាហ៍ជូនឪពុក និងម្តាយមីងរបស់ពួកគាត់ ដោយធ្វើម្ហូបទទួលភ្ញៀវចំនួន៤៥តុ មានកម្មវិធីបង្វិលពពិល កម្មវិធីចងដៃ បាចផ្កាស្លា និងកាត់នំខេក មានភាពអធិកអធ័មគួរសមដែរ ដោយមិនចាញ់អា ពាហ៍ពិពាហ៍របស់ក្មេងៗជំនាន់ក្រោយប៉ុន្មានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនកំលោះ ឈ្មោះនួន ខេង អាយុ៨៧ឆ្នាំ និងកូនក្រមុំឈ្មោះ រស់ ម៉ៅ អាយុ៦៧ឆ្នាំ ជាក្រមុំចាស់ មិនដែលស្គាល់ជាតិប្តីសោះ ហើយត្រូវជាប្អូនថ្លៃរបស់កូនកំលោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សារព័ត៌មានតារាញ៉ូ បានទៅសម្ភាសន៍ផ្ទាល់ជាមួយលោកយាយលោកតា ពេលរៀបការរួចមានអារម្មណ៍យ៉ាងណាដែរ? តោះទស្សនាវីដេអូដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply