នាយ ពាក់មី ភ័យខ្លាំងលែងហ៊ានដេកបន្ដទៀត ដោយសារយល់សប្តិអាក្រក់បែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងមានឈ្មោះល្បីនាយ ពាក់មី បានបង្ហោះសារទាំងយប់មួយចូលបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីខ្លួនបានយល់សប្តិឃើញប្លែក ធ្វើឱ្យនាយមានភាពភិតភ័យជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងយល់សប្តិនោះ នាយ ពាក់មី បានរៀបរាប់បង្ហាញថា នាយបានយលសប្តិឃើញប្រពន្ធនាយបានរៀបការប្រពន្ធឱ្យនាយម្នាក់ទៀត ទាំងក្មេងហើយស្អាត ដើម្បីឱ្យបានជាគ្នាម្នាក់ទៀតជាមួយប្រពន្ធនាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការយល់សប្តិឃើញបែបនេះដែរ នាយ ពាក់មី បានបញ្ជាក់ថានាយភ័យខ្លាំងណាស់ រហូតដល់ថ្នាក់មិនហ៊ានដេកតទៅទៀត ព្រោះខ្លាចយល់សប្តិឃើញអាក្រក់បែបនេះទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ភ័យណាស់ មុននឹងខ្ញុំដេកលក់មួយភាំង ខ្ញុំយល់សប្តិឃើញថា ប្រពន្ធខ្ញុំកាប្រពន្ធឱ្យខ្ញុំម្នាក់ទៀត ក្មេងហើយស្អាត ព្រោះគាត់ចង់ឱ្យខ្ញុំមានប្រពន្ធ ២ បានគ្នាជាមួយគាត់ ។ ភ័យណាស់មិនហ៊ានដេកតទេ ខ្លាចយល់សប្តិអាក្រក់ចឹងទៀត» ។ នេះជាការយល់សប្តិរបស់នាយ ពាក់មី ដែលបានបង្ហោះចូលហ្វេសប៊ុកទាំងកណ្តាលយប់នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាបង្ហាញឱ្យឃើញពីយល់សប្តិបែបនេះក្តី ប៉ុន្តែមើលទៅតារាកំប្លែងនាយ ពាក់មី ហាក់គ្រាន់តែជាការលេងសើចតាមរបៀបបែបកំប្លែងៗធ្វើឱ្យអ្នកគាំទ្រនាយបានសើចលេងសប្បាយប៉ុណ្ណោះ ហើយនរណាក៏ដឹងដែរថាតារាកំប្លែងរូបនេះគឺស្មោះនឹងភរិយាខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះទម្រាំឈានមកដល់ចំណុចនេះ នាយ និង ភរិយាបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ដូច្នេះគ្មានផ្លូវឯណាដែលនាយដាច់មានប្រពន្ធទី ២ ម្នាក់ទៀតបាននោះទេ ៕

Leave a Reply