សូមចូលរួមរំលែកទុក្ខផង គាត់គឺជាប្រជាការពារស្ម័គ្រចិត្ត ចូលរួមការងារសង្គម តែត្រូវបានទទួលមរណភាព ដោយសារតែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប៖ កាលពីព្រឹក ថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២០ លោកពូម្នាក់ ដែលជាប្រជាការពារភូមិ ដ៏សកម្មជាងគេ និងតែងតែឃើញវត្តមានរបស់គាត់ បានចូលរួមក្នុងកិច្ចការស្ម័គ្រចិត្តជាច្រើន ដើម្បីជាប្រយោជន៍រួម បែរជាជួបរឿងអកុសលមួយ រហូតបាត់បង់ជីវិត ព្រោះដោយសារតែឡើង កាប់ដើមឈើមួយដើម ក៏បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើដើមឈើនោះមក បណ្ដាលឲ្យគាត់ស្លា ប់ បាត់បង់ជីវិតតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលហេតុ ដែលគាត់បានឡើង កាប់ដើមឈើនោះ ក៏ព្រោះតែ ដើមឈើមួយដើមនេះ គឺបានងាប់បាត់ទៅហើយ ដោយខ្លាចបាក់សង្កត់នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកដំណើរឆ្លងកាត់ និងដើម្បីជាការតបស្នងដល់សណ្តានចិត្តគ្រូពេទ្យម្នាក់ ដែលធ្លាប់បានព្យាបាលគាត់ កាលពីមុន ដោយមិនយកប្រាក់កម្រៃ (ដើមឈើនៅចំមុខផ្ទះរបស់លោកគ្រូពេទ្យនោះតែម្ដង) គាត់ក៏បានផ្ដួចផ្ដើមគំនិត ដើម្បីកាប់ដើមឈើនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសេរប្រាប់ឱ្យដឹងថា៖”ជីវិតពិតជាមិនទៀងមែន! ត្រឹមតែមួយប៉ប្រិចភ្នែកសោះ គ្រោះថ្នាក់ធ្លាក់ពីលើដើមឈើមួយ បានឆក់យកជីវិតប្រជាការពារម្នាក់ដែលសកម្មការងារជាងគេនៅក្នុងភូមិបន្ទាយស្រីយកទៅបាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានជួប និងស្គាល់បងប្រុស រុន វុទ្ធី តាំងពីពេលដំបូងដែលខ្ញុំបានមកដល់ស្រុកបន្ទាយស្រី។ ខ្ញុំតែងតែចំណាំគាត់បាន ព្រោះគាត់ជាមនុស្សឧស្សាហ៍ មានអ្នកភូមិស្រលាញ់រាប់អានច្រើន ហើយតែងតែបំពេញការងារប្រកបដោយថាមពល និងមានការទទួលខុសត្រូវខ្ពស់ ទោះបីការងារជាប្រជាការពារត្រឹមតែជាការងារស្ម័គ្រចិត្តក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បងប្រុសបានស្ម័គ្រចិត្តចូលរួមការងារសង្គមជាមួយខ្ញុំរាប់មិនអស់ និងមិនដែលខកខានម្តងណាឡើយ មិនថាជាការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារបរិស្ថាន ការងារយាមមណ្ឌលចត្តាឡីស័ក ឬការងារសង្គមផ្សេងៗទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកម្សិលមិញនេះ ក្នុងនាមជាមនុស្សសកម្ម និងបំពេញការងារដើម្បីប្រយោជន៍រួម បងវុទ្ធីបានផ្តើមគំនិតស្ម័គ្រចិត្តឡើងកាប់ដើមឈើងាប់មួយដើមនៅតាមបណ្តោយដងផ្លូវជាតិលេខ៦៧ ស្ថិតនៅចំមុខផ្ទះគ្រូពេទ្យម្នាក់ ដែលធ្លាប់បានព្យាបាលជំងឺរបស់គាត់ដោយមិនយកប្រាក់កម្រៃ ដើម្បីជាការតបស្នងដល់សណ្តានចិត្តគ្រូពេទ្យផង និងដើម្បីការពារខ្លាចដើមឈើនេះបាក់សង្កត់នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកភូមិនិងអ្នកដំណើរឆ្លងកាត់ផង តែជាអកុសល គ្រោះថ្នាក់បែរជាធ្លាក់មកលើខ្លួនគាត់រហូតបណ្តាលឱ្យបាត់បង់ជីវិតដ៏គួរឱ្យសង្វេគទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភព និងសូមឱ្យអំពើល្អទាំងអម្បាលម៉ានដែលបងបានសាងជូនអ្នកភូមិ និងសង្គមក្នុងពេលកន្លងមក បានជាផលបុណ្យជូនទៅដល់ភរិយា និងកូនទាំងបីរបស់បងប្រុស និងជួយបីបាច់ថែរក្សាពួកគាត់ឱ្យប្រឹងប្រែងបន្តដំណើរជីវិតតទៅមុខទៀត”៕

Leave a Reply