អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។
តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។
មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រីដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។
ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រីដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។
យ៉ាងណាមិញនាថ្ងៃនេះផងដែរ អ្នកនាងបានប្រកាសរកអ្នកមានទេព្យកោសល្យ ក្នុងការច្រៀង នេះបើយោងតាមគណនីយ្យ របស់អ្នកនាងបានបង្ហោះសារថា ចង់ក្លាយជាតារាចម្រៀងដ៏ល្បី កុំភ្លេចចូលប្រលងចម្រៀងក្នុងកម្មវិធី (អ្នកឈ្នះនឹងទទួលបានទឹកប្រាក់ចំនួន 1ម៉ឺនដុល្លារសម្រាប់ជ័យលាភីលេខ 1) សំនៀងពេជ្រNNP របស់ក្រុមហ៊ុនដាណា ទ្រី កុំភ្លេចតាមដានការឡាយទាំងអស់គ្នា
វេលាម៉ោង 5 ល្ងាច ថ្ងៃស្អែក(សម្រាប់លក្ខខណ្ឌចូលប្រលង)