សូមចូលរួមរំលែកទុក្ខផង! ហេតុអ្វីក៏ឯងឆាប់ទៅចោលបងយ៉ាងនេះ មិនទាន់ដល់ថ្ងៃឡើងទទួលសញ្ញាប័ត្រផង ឯងក៏ចាកចេញទៅបាត់ គួរឲ្យស្ដាយមនុស្សល្អដូចឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាកជីវិតរបស់មនុស្សយើងគឺខ្លីណាស់ ព្រោះតែយើងមិនដឹងថា ថ្ងៃណា យើងនឹងចាកចេញទៅ ចោលក្រុមគ្រួសារ សាច់ញាតិបងប្អូន ឬ មនុស្សជាទីស្រលាញ់នោះទេ។ ច្បាប់នៃធម្មជាតិ លោកបានចាររួចមកហើយ យើងមិនអាចគេចវាផុតនោះឡើយ ។ ជាក់ស្តែងដូចជាប្អូនប្រុសម្នាក់នេះ អញ្ចឹង គាត់បានស្លា ប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែ​ គ្រោះថ្នាក់ចរាចរណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gee No បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយនៅក្នុងការបង្ហោះសារនោះ បានរៀបរាប់ថា “ហេតុអ្វីក៏ព្រហ្មលិខិតត្រូវអោយប្អូនអាយុខ្លីបែបនេះទៅវិញយេីងមិនទាន់ទាំងទទួលសញ្ញាបត្របញ្ចប់វគ្គជាមួយគ្នាផង ខ្ញុំសឹងមិនគួរជឿសោះមនុស្សធ្លាប់សប្បាយជាមួយគ្នាកេីតទុក្ខជាមួយគ្នាបែជាប្អូនទៅចោលពួកយេីងបាត់ សូមអោយប្អូនទៅកាន់សុខក្តិភព បេីមានជាតិក្រោយយេីងជួបគ្នាទៀត Hëä Hâp “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Long PorHeng គាត់បានបង្ហោះសារថា “បងប្អូនល្អរបស់បង វាលឿនពេកហើយ សូមឲ្យវិញ្ញាណក្ខ័ន្ធឯងទៅឲបានសុខណា អាប្អូនប្រុសល្អ សឹងតែមិនគួរឲជឿសោះថា ហេតុអីក៏ឯងឆាប់ទៅចោលបងម៉េស មិនទាន់ដល់ថ្ងៃឡើងទទួលសញ្ញាប័ត្រផង ឯងក៏ឆាប់ចាកចេញទៅបាត់ Hëä Hâp គួរឲស្ដាយមនុស្សល្អដូចឯង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ គណនីហ្វេសប៊ុក Bîî Rēä បានបង្ហោះសារទាំងទឹកភ្នែកថា “បងហាសងើបមកវិញមកបង ប្អូននឹកបងមិចបងទៅចោលប្អូនលឿនម្លេះដោយមិនបានលាប្អូន បងតែងតែលែងសើចមួយប្អូនរាល់ថ្ងៃសោះ ហេតុអីតែងតែដាស់ប្អូនអោយទៅរៀន ពេលនេះលែងឮទៀតហើយយើងស្គាល់គ្នាមិនយូរទេត្រឹមតែពីរឆ្នាំ តែយើងដូចបងប្អូនបង្កើតទៅហើយ បងតែងតែដាស់តឿនប្អូនអោយខំរៀន ប្អូនធ្វើតាមបងហើយ ចុះហេតុអី ទេវតាយកតែមនុស្សល្អ ហើយស្មោះត្រង់ចឹង សុភាព រួសរាយគួរអោយស្រលាញ់រាប់អាន សូមបងទៅអោយបានសុខណា មានជាតិក្រោយកុំអោយដូចជាតិនឹងទៀតណាបងប្រុស Hëä Hâp Rip My brother”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ry Ry គាត់បានបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ថា “«សាររំលែកទុក្ខដ៏ក្រៀមក្រំ!» អនិច្ចំ ទុក្ខំ អនត្តា ប្អូនប្រុស ហេតុអ្វីប្អូនស្លាប់លឿនម្ល៉េះ មួយរំពេចសោះ ប្អូនទៅលែងវិលវិញហើយ ប្អូនរៀនជាមួយបង មិនទាន់បានទទួលសញ្ញាបត្រពីសាលាភូមិភាគជាមួយបងនៅថ្ងៃខាងមុខនេះផង ប្អូនស្លាប់បាត់ ពិតជាសង្វេគក្រៃលែងសង្វេគ ហឹម!។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនប្រុស បងសង្វេគប្អូន ពេលឃើញប្អូន ពេលដឹងដំណឹងបែបនេះ បងមិនគួរឲ្យជឿ តែនេះជាអកុសល ទោះបីគេចប៉ុណ្ណា ក៏មិនអាចគេចរួចឡើយ។ បងនៅជំពាក់បទស្មូតប្អូន ដែលប្អូនចង់ឲ្យបងស្មូតឲ្យប្អូនស្តាប់ ពេលម៉ោងសម្រាកពីហ្វឹកហាត់។ បងពិតជាអាណិតប្អូនប្រុសណាស់ តែនេះជាច្បាប់ធម្មជាតិ ស្លាប់ គឺស្លាប់ហើយ ប្អូនអើយៗ ប្អូន សូមប្អូនទៅកាន់សុគតិភពផងចុះ!។ -:-ពីខ្ញុំបាទ សយ ចាន់រី!
បញ្ជាក់៖ គាត់ជាអ្នកខេត្តព្រៃវែង អនិច្ចកម្ម ដោយមូលហេតុ គ្រោះថ្នាក់ចរាចរណ៍។

Leave a Reply