មកដល់ពេលនេះបញ្ហាពេលជនជាតិខ្មែរមួយចំនួនជួបជុំគ្នាកន្លែងណា ដឹងតែមានសំរាមបោះចោលគ្មានសណ្តាប់ធ្នាក់ នៅតែកើតមានឡើង ជាក់ស្តែងប៉ុន្មានថ្ងៃនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហោះសារហួសចិត្តនឹងអ្នកមកលេងនៅឆ្នេរសមុទ្រខ្មែរក្នុងថ្ងៃពិធីបុណ្យអ៊ុទូកថា: អាណិត ដប កំប៉ុង ថង់ … ពេលយកមកទុកដាក់ល្អណាស់ ពេលប្រេីប្រាស់រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់ទីកន្លែង ។
វេទនាអ្នករេីសរីករាយឆ្នេរសមុទ្រកម្ពុជា ។ ដោយលែកនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ឆ្លៀតពេលមកដើរកំសាន្តនៅឆ្នេរសមុទ្រខ្មែរ ក៏បាននាំគ្រួសារមានភរិយា និងកូនៗរបស់ ឯកឧត្តមរើសសម្រាមជាច្រើនដែលបានបោះចោលដោយកំពូលមនុស្សទៅលេងនៅនោះ
ជាមួយគ្នានោះផងដែរ ឯកឧត្តម បានបញ្ជាក់ថា: នាំប្រពន្ធ កូន បងប្អូន កូនក្មួយ ចៅ មករួមជាមួយក្រុមការងារ ក្រុង មន្ទីរបរិស្ថាន ដេីររេីសសំរាម តាមមាត់ឆ្នេរ ដេីម្បីអោយអ្នកបោះបានសប្បាយចិត្ត ។ អរគុណដែលមិនបោះសំរាមចោល ៕