ស្តេចទុរេនមួយត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃ ១,៥លានបាត(៤៨,០០០ដុល្លារ)ក្នុងប្រទេសថៃកំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nonthaburi ។
យោងតាមប្រភពបានឱ្យដឹងថា មានការដាក់លក់ទុរេនចំនួន ៩ផ្លែ ក្នុងនោះផ្លែទុរេននីមួយៗសុទ្ធតែមានតម្លៃចាប់ពី៣០០,០០០បាតឡើង(៩៥០០ដុល្លារឡើង) ហើយផ្លែទុរេនប្រភេទ kanyao មួយត្រូវបានដាក់លក់ដេញថ្លៃ ហើយមនុស្សម្នាជាច្រើនជាពិសេសអ្នកមានៗ ដែលនិយមហូបផ្លែទុរេនក៏បានចូលរួមព្រឹត្តិការណ៍ពិសេសនេះផងដែរ។
ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងនោះគឺថា ទុរេនប្រភេទ kanyao ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់១,៥លានបាត(៤៨,០០០ដុល្លារ) ដែលបានបំបែកកំណត់ត្រាជាប់ឈ្មោះជាទុរេនដ៏ថ្លៃបំផុតលើលោក។
យ៉ាងណាមិញ ការដាក់លក់ដេញផ្លែទុរេននេះអាចរកចំណូលសរុបបានប្រមាណ ៤,៥លានបាត ស្មើនឹង១៤៤,០០០ដុល្លារ ហើយប្រាក់ទាំងអស់នេះនឹងបរិច្ចាគទៅមូនិធិសប្បុរសធម៌ខ្លះ និងមួយចំនួនទៀតនឹងប្រគល់ឱ្យកសិករទាំងអស់៕ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោមនេះ