ក្រោយភ្ជាប់ពាក្យមួយឆ្នាំ បានកូនប្រុស១ ពេជ្រ សូលីកា ស្រាប់តែពោលពាក្យបែបនេះដាក់គូដណ្តឹងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ពិតណាស់ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា បានភ្ជាប់អស់រយៈពេលមួយឆ្នាំមកហើយ ជាមួយនិងគូដណ្តឹងរបស់ខ្លួន នៅក្នុងកំឡុងពេលភ្ជាប់ ពេជ្រ សូលីកា និងគូដណ្តឹងទទួលបានកូនប្រុសម្នាក់ដែលជាចំណងដៃធំបំផុតនៅក្នុងជីវិតរបស់នាង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្នុងថ្ងៃខួបគម្រប់មួយឆ្នាំនៃពិធីភ្ជាប់ពាក្យ មហាជនសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះបានបង្ហោះសារមួយឃ្លាដែលមានអត្ថន័យជ្រាលជ្រៅបែបនេះថា «នាងចង់កាន់ដៃស្វាមីរហូតដល់ អាយុ ៩០ឆ្នាំ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជានាងមានកូនមុនពេលរៀបការក៏ដោយប៉ុន្តែ ពេជ្រ សូលីកា មានគម្រោង នឹងរៀបចំពិធីរៀបមង្គលការ នៅក្នុង ឆ្នាំ ២០២១ ខាងមុខនេះឱ្យបានអធកអធមទៅតាមប្រពៃណីខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងដំណឹងបែបនេះរួចឃើញថាមានអ្នកគាំទ្ររបស់នាងជាច្រើនបានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំងព្រោះចង់ឃើញអាយដលរបស់ខ្លួនស្លៀកពាក់ឈុតកូនក្រមុំ នៅក្នុងថ្ងៃពិសេសរ ហើយមានអ្នកខ្លះទៀតជូនពរឲ្យ ពេជ្រ សូលីកា និងគូដណ្តឹងស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងរស់នៅជាមួយគ្នាកាន់តែមានសុភមង្គលជារៀងរហូត៕

Leave a Reply