ភ្នំពេញ៖ ជាការពិត ប្រិយមិត្តអ្នកអាន ក៏ដូចជាមហាជន តែងតែចាប់អារម្មណ៍ រូបភាពពោរពេញទៅដោយភាពផ្អែមល្ហែម យ៉ាងមានសុភមង្គល ពីជីវិតគ្រួសារបែបសាមញ្ញ របស់ អ្នកឧកញ៉ាគិត ម៉េង និងភរិយា លោក ជំទាវ ស្រីតូច ចំណាន នៅលើបណ្តាញសង្គមជារឿយៗ។
យ៉ាងណាមិញ នៅលើគណនីហ្វេសប៊ុកទើបតែបង្កើត ជាផ្លូវការរបស់ សេដ្ឋីជួរមុខដែលចូលចិត្តប្រើជីវិតស្ងៀមស្ងាត់ មិនសូវចូលចិត្តបញ្ចេញ រឿងឯកជន ទៅកាន់មហាជននោះ បានបង្ហោះ រូបភាពជាច្រើនសន្លឹកថតជាលក្ខណៈគ្រួសារ ដោយបាន បង្កប់ភាពកក់ក្តៅ យ៉ាងជ្រាលជ្រៅជាខ្លាំង។
អ្វីដែលកាន់តែពិសេស ក្នុងនោះ អ្នកឧកញ៉ា បានអមជាមួយ ខ្លឹមសារ ចាក់ដោតមួយ ដែលបង្ហាញ ទំហំក្តីស្រលាញ់ធំធេង ដែលបានថ្លែងអំណរគុណ ទៅកាន់ក្រុមគ្រួសាររបស់ អ្នកឧកញ៉ា ដោយពោរពាក្យថា៖ សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារ ដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ។
យ៉ាងណាមិញ ក្រោយពីឃើញ បែបនេះភ្លាម ជាមួយខ្លឹមសារចាក់ដោតមួយនេះ បានធ្វើឲ្យប្រិយមិត្តក្នុងបណ្ដាញសង្គម រំជួលចិត្តសរសើរពីស្នេហាដ៏ស្មោះសរ ភក្តីភាព រវាង អ្នកឧកញ៉ា ទៅកាន់ក្រុមគ្រួសារ និងបានការ កោតសរសើរមិនដាច់ពីមាត់ គួរជាទីឲ្យគោរពពីជីវិតគ្រួសារដ៏មានសុភមង្គល របស់ អ្នកឧកញ៉ា បែបនេះ៕ សូមទស្សនារូបខាងក្រោម៖