ភ្ញាក់ខ្លាំងមែនទែន!តារាស្រី Lee Natalie ត្រេកអរខ្លាំង ព្រោះក្លាយជាម្ដាយគេលើកដំបូងនៅអាយុ ៤០ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងប្រុសរូបសង្ហា Fluke Krirkphol និង ភរិយាដែលជាតារាម៉ូដែលរូបស្រស់ Lee Natalie បានទម្លាយដំណឹងដ៏រីករាយមួយ គឺអ្នកទាំងពីរកំពុងមានតំណក់ឈាមរួមគ្នាហើយ ខណៈតារាស្រី Natalieកំពុងពពោះកូនដំបូងនៅក្នុងផ្ទៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Fluke និង ភរិយា បានរៀបការជាមួយគ្នានៅចុងខែ មីនា ឆ្នាំ ២០២០ កន្លងមក ហើយអ្នកទាំងពីរក៏ចង់បានកូនម្នាក់ជាចំណងដៃយូរមកហើយដែរហើយពេលនេះក្ដីស្រមៃក៏បានក្លាយជាការពិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលទៅតារាប្រុសវ័យ ៤២ ឆ្នាំ Fluke រំភើបចិត្តជាខ្លាំងពេលដឹងថាប្រពន្ធមានផ្ទៃពោះ ហើយលោកក៏ជិតក្លាយជាប៉ារបស់គេ បើទោះបីជាលោក មានកូនម្នាក់ជាមួយភរិយាដើមរួចហើយក្ដី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅតារាស្រី Lee Natalie វិញ ក៏រំភើបត្រេកអរញញឹមបិទមាត់មិនជិតដែរ ព្រោះថាឆ្នាំនេះ នាងក៏មានវ័យដល់ទៅ ៤០ ឆ្នាំ សមល្មមនឹងត្រៀមខ្លួនធ្វើជាម្ដាយគេរួចជាស្រេច ៕

Leave a Reply