នីរ័ត្ន ក្ដៅស្លឹកត្រចៀកខ្លាំងរឿង ព័ត៌មានផ្សាយថា នាងមានកូនមុនរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រធ្លាប់បានដឹងមកហើយថា តារាចម្រៀងប្រចាំផលិតកម្មថោន នីរ័ត្ន បានចាកចេញទៅរស់នៅប្រទេស​អូស្ត្រាលី ជាមួយនឹងស្វាមីរយៈពេលប្រមាណជា ២ ឆ្នាំ មកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេបានដឹងថាម្ចាស់បទ «វ៉ល់» បានភ្ជាប់ពាក្យកាលពីកំឡុងដើមខែកក្កដា ឆ្នាំ ២០១៨ និង ចាកចេញទៅរៀបការនៅស្រុកកំណើតរបស់ស្វាមី នៅឯប្រទេសអូស្ត្រាលីកាលពី ដើមឆ្នាំ ២០១៩ ព្រមទាំងទទួលបានកូនប្រុសដ៏ស្រស់ស្អាតមួយរូបនៅដើមខែធ្នូ ឆ្នាំ ២០១៩ ដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ បានបង្ហោះសារហាក់មិនអស់ចិត្ត ក្រោយពីមានការចែករំលែកនូវវីដេអូព័ត៌មានមួយ បានផ្សព្វផ្សាយព័ត៌មានថា នាងមានកូនមុនរៀបការ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះដែរ នីរ័ត្ន បានភ្ជាប់ជាមួយនឹងវីដេអូនោះ និង រៀបរាប់ថា ៖ «បងសារព័ត៌មាន ដឹងខ្ញុំភ្ជាប់ពាក្យ ដឹងខ្ញុំមានកូន តែម៉េចអត់ដឹងថាខ្ញុំរៀបការ មុនពេលមានផ្ទៃពោះចឹង? មុននឹងសរសេរចុះ សូមមេត្តាតាមដានអោយច្បាស់សិនបង ! »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះទៀត និរ័ត្ន ក៏បានបន្ថែមទៀតថា «ថ្ងៃនេះអារម្មណ៍មិនសូវល្អ កំពុងមើលការកែប្រែកំហុស ខ្ញុំកំពុងរង់ចាំមើល » ៕

Leave a Reply