តារាសម្តែង សាវិន ហ្វីលីព ទម្លាយចរិតពិតរបស់ Chef ឫទ្ធី កាលពី ២០ ឆ្នាំមុន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី Chef ឫទ្ធី បានទទួលមរណភាព កាលពីថ្ងៃទី ២១ ម្សិលមិញនៅវេលាម៉ោង ២ និង ០១ នាទីរំលងអាធាត្រមក បានធ្វើឱ្យក្រុមគ្រួសារមិត្តភក្តិក៏ដូចជាមហាជនមានការសោកស្តាយជាខ្លាំង ព្រោះលោក គឺជាមនុស្សដែលមានទេពកោសល្យក្នុងវិស័យម្ហូបអាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ ក្នុងនោះ តារាសម្តែង សាវិន ហ្វីលីព ដែលធ្លាប់ជាមិត្តរួមការងារកន្លងមកជាមួយ Chef ឬទ្ធី បានចេញមុខទម្លាយពីចរិតពិត របស់លោកដែលកាន់តែធ្វើឱ្យមានការសោកស្តាយថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីចូលរួមរំលែកទុក្ខចំពោះមរណភាព Chef ឬទ្ធី ដែលមានឈ្មោះថា ស៊ឺ សោភ័ណ្ឌឬទ្ធី នោះ តារាសម្តែងជើងចាស់ សាវិន ហ្វីលីព បានលើកឡើងថាចំពោះអត្តចរិតរបស់ Chef ឬទ្ធី ដែលលោកធ្លាប់រួមការងារជាមួយគ្នា កន្លងមកនៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយថា « គាត់ធ្លាប់ធ្វេីការជាមួយខ្ញុំ កាលពី ២០ ឆ្នាំមុន នៅសណ្ឋាគារផ្កាយ៥ Raffles Le Royal… ជាបុរសសង្ហាម្នាក់ និយាយតិចតែមុឺងម៉ាត់ ហើយពិតជាមានចំណេះដឹងផ្អែកម្ហូបដ៏អស្ចារ្យម្នាក់»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់តារាសម្តែង សាវិន ហ្វីលីព ចំពោះ Chef ឬទ្ធី កាន់តែធ្វើឱ្យមហាជនមានការសោកស្តាយ ចំពោះការបាត់បង់ Chef ដ៏មានសមត្ថភាពម្នាក់នៅក្នុងកម្មវិធី Master Chef Khmer ក៏ដូចជាប្រធានចុងភៅដែលមានឈ្មោះល្បីម្នាក់។ គួរបញ្ជាក់ថា Chef ឬទ្ធី មានអាយុ ៤៥ ឆ្នាំ ហើយលោកមានស្រុកកំណើតនៅខេត្តកំពង់ធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកកាន់តែ មានប្រជាប្រិយភាពនិង មានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន ក្រោយពីលោកបានក្លាយជា គណៈកម្មាការនៅក្នុងកម្មវិធី Master Chef Khmer ចំនួនពីររដូវកាល តែគួរឱ្យស្តាយលោកបាន ទទួលមរណភាពដោយសារជំងឺលើសឈាម និង លើសជាតិស្ករខ្លាំង៕

Leave a Reply