អបអសាឬរផង! គង់ សុជាតិ ញញឹមបិទមាត់មិនជិត ថ្ងៃចូលចែចូវកូនប្រសារស្រី….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចទៅនឹងការគ្រោងទុក កាលពីពេលកន្លងទៅរបស់ពិធីការិនី គង់ សុជាតិ ថានៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ អ្នកនាងនឹងរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់កូនប្រុសច្បងមានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ និង អនាគតភរិយាឈ្មោះ ឆន ពុទ្ធាវីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង តាមរូបភាពមួយសន្លឹក និង វីដេអូខ្លី របស់ប្អូនប្រុសបង្កើត និង ប្អូនថ្លៃស្រី របស់អ្នកនាង គង់ សុជាតិ បានបង្ហោះពីទិដ្ឋភាពនៃពិធីចូលចែចូវ ឬ ភ្ជាប់ពាក្យនេះ គឺ គង់ សុជាតិ ហាក់ពោរពេញដោយស្នាមញញឹមស្រស់ស្រាយ ពេលចាស់ទុំសងខាងពិសារស្លាម្លូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះចាស់ទុំទាំងសងខាង ការជួបស្និទ្ធស្នាលពិភាក្សាគ្នាយ៉ាងរីករាយ ខណៈជិតក្លាយជាគ្រួសារតែមួយក៏ពិតមែន ប៉ុន្ដែយ៉ាងណា ចំពោះថ្ងៃមង្គលការវិញ នៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ពោលគឺ អាចប្រារព្ធឡើងនៅឆ្នាំក្រោយ៕

Leave a Reply