ផ្ទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់, លោកស្រី ទ្រី ដាណា ឃើញហើយអាណិតខ្លោចចិត្ត នឹងជូនថវិកាបងស្រី រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋ​ កំពុងតែរងទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យមហាជន បងប្អូនខ្មែរ ត្រូវចាកឆ្ងាយពីផ្ទះសំបែង និងបាត់បង់ផលដំណាំ ជាច្រើន ។ អំឡុងពេលមានគ្រោះធម្មជាតិ ស្រាប់តែមានផ្ទះមួយខ្នងនៅក្នុង ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែបានលឺថា បងប្អូនឆេះផ្ទះសំបែង​ធ្វើឲ្យលោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ​ និងមាស ដ៏ធំនៅស្ពានព្រែកព្នៅ បានបង្ហោះសារថា “អាណិតគាត់ណាស់លោកអើយ ផ្ទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនឹងជួយគាត់ 2000$ សម្រាលការលំបាកខ្លះ ហើយគាត់ក៏អាចទិញសម្ភារៈសង់ស្នាក់នៅបណ្ដោះអាសន្ន។ ឃើញគេដាក់ថា នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោយើងនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា “បងស្រីចិត្តល្អណាស់ សូមឲ្យបងស្រី ជួបតែសេចក្តី សុខ សុវត្ថិភាព តាមផ្លូវ គ្រប់ពេល គ្រប់វេលា”។

Leave a Reply