លោកព្រាប សុវត្ថិ រំភើបចិត្ត ខណៈដែលបានធ្វើរឿងមួយនេះ ដល់ប្រជាពលរដ្ឋរងគ្រោះរងដោយសារទឹកជំនន់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ជាក់ជាមិនខានថានៅតាមបណ្តាខេត្តនិងទីកន្លែងមួយចំនួននៅក្នុងទីក្រុងភ្នំពេញពេលនេះបានកំពុងតែមានការលិចលុងយ៉ាងខ្លាំង ដោយសារតែជំនន់ទឹកភ្លៀងនិងព្យុះ និងមានប្រជាពលរដ្ឋរាប់មុឺនគ្រួសារពេលនេះបានកំពុងតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគ្រោះធម្មជាតិទំនន់ទឹកភ្លៀងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញក្រោយឃើញប្រជាពលរដ្ឋកំពុងតែជួបការលំបាកដូច្នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុ​ន សែន ដោយសម្តេចបានបញ្ជាឲ្យកូនចៅថ្នាក់ក្រោមទូទាំងប្រទេសឲ្យបង្កើនការយកចិត្តទុកដាក់ទៅលើកាជួយសង្គ្រោះប្រជាពលរដ្ឋចេញពីតំបន់លេចលង់ឲ្យឡើងមកទីទួលសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់លោក យឹម តាស្រង់ បានធ្វើបារបង្ហោះបែបនេះថា ៖ «ម្សិលមិញក្រុមគ្រួសារផលិតកម្ម Galaxy Navatra បានចុះចែកអំណោយដល់បងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ទាំងនេះគឺជាការចែករំលែកជួយបងប្អូនមីងមាដែលកំពុងមានទុក្ខលំបាកនាវេលានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមខ្ញុំបាទជានាយកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra សូមអរគុណដល់ពូៗអ៊ុំៗថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ជាចុងក្រោយមានតែពាក្យជូនពរពុកម៉ែបងប្អូនប្រជាជនខ្មែរទាំងអស់សូមជួបតែសេចក្តីសុខ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង លោកព្រាប សុវត្ថិ បានបង្ហោះសារយ៉ាងរំភើបរីករាយនៅពេលដែលបានចុះសួរសុខទុក្ខប្រជាជនរងគ្រោះដោយសារទឺកជំនន់ហើយឆ្លៀតថតរូបបង្ហោះសារថា “ពេលនេះគឺជាពេលមួយ ដែលចងចាំក្នុងបេះដូងខ្ញុំ”៕

Leave a Reply