ពេទ្យបង្អែកមួយនៅសៀមរាប ប្រែជាស្ងាត់ជ្រងំ ត្រូវលិចលង់ដូចទន្លេក្រុមគ្រូពេទ្យមិនអាចធ្វើការបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាបក៏ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែទទួលរងផលប៉ះពាល់ពីទឹកជំនន់ ពិសេសតំបន់នៅក្បែរដងស្ទឹងសៀមរាប និងតំបន់មួយចំនួននៅស្រុកបន្ទាយស្រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរស្រុកអង្គរជុំក៏បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដែរ ធ្វើឱ្យផ្ទះសម្បែងពលរដ្ឋជាច្រើនគ្រួសារត្រូវលិចលង់ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភនោះមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាទីកន្លែងដ៏សំខាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតប្រជាជនក៏បានលិចលង់ខ្លាំងស្ទើរតែលិចដល់ដំបូលអគារពេទ្យទៅហើយ ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Srey Noch Choeurt

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាអ្នកគ្រូពេទ្យម្នាក់បំពេញការងារនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពទឹកកំពុងវាយលុកចូលក្នុងបរិវេណទាំងស្រុងនៃមន្ទីរពេទ្យ ស្ទើរតែលិចក្បាលមនុស្សទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសម្ភារបរិក្ខាពេទ្យត្រូវបានលើកដាក់ឱ្យផុតពីទឹក រីឯគ្រែពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាលនោះក៏ត្រូវលិចលង់អស់ដែរ ។ ស្ថានភាពក្នុងមន្ទីរពេទ្យធ្លាប់តែអ៊ូអរមានអ្នកជំងឺហូរហែរពេលនេះក៏ប្រែជាស្ងាត់ជ្រងំដែរ ពិតជាគួរឱ្យស្រណោះណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ណាមួយពីស្ថានភាពពិតប្រាកដថាលិចជម្រៅណានោះទេ និងមិនបានបញ្ជាក់ដែរថាមន្ទីរពេទ្យនៅបន្តទទួលអ្នកជំងឺជាធម្មតាឬយ៉ាងណាឡើយ ។ មានតែសូមបួងសួងសូមឱ្យអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញឆាប់ៗ ហើយសូមឱ្យទឹកឆាប់ស្រកទៅវិញផងចុះ ៕

Leave a Reply