បុរសវ័យជាង៥០ឆ្នាំម្នាក់ រស់នៅគល់ស្ពានលេខ១ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនដោយសារទឹកជំនន់។ បេីតាមសមត្ថកិច្ចបានអោយដឹងថាលោក ណាត លន អាយុជាង៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ
តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូនប្រុស២នាក់ ទៅមេីលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួម នឹងទឹកកំពុងហក់ឡេីងផងនោះ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះ ធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹក។
ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ត្រូវបានគេសង្រ្គោះទាន់ពេលវេលា តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួនរកពុំទាន់ឃេីញនោះឡេីយ។
ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ត្រូវបានគេសង្រ្គោះទាន់ពេលវេលា តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួនរកពុំទាន់ឃេីញនោះឡេីយ។
ដោយឡែកនៅថ្ងៃទី២០ ខែតុលានេះ សពបុរសខាងលើត្រូវបានរកឃើញហើយ អ្វីដែលកាន់តែខ្លោចចិត្តទៀតនោះ ជីវភាពគ្រួសាររបស់គាត់គឺមហាលំបាក ព្រោះមានកូនច្រើនក្នុងបន្ទុក និងប្រពន្ធពុំមានថវិកាក្នុងធ្វើការបុណ្យសពឲ្យប្តីនោះទេ។
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ