តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា ដែលជាតារាចម្រៀងសំលេងផ្អែម ឆក់យកចិត្តមិត្តអ្នកស្តាប់ឲ្យលង់និងសំលេង តាមបទចម្រៀងដ៏ពិរោះរណ្តំរបស់អ្នកនាង ធ្វើឲ្យមហាជន ជាច្រើនស្រលាញ់ទឹកដមសំលេងរបស់អ្នកនាង ជាខ្លាំង។
សព្វថ្ងៃនេះ ក្រៅពីអាជីពជាអ្នកតារាចម្រៀងហើយនោះ តារាស្រីរូបនេះ ក៏បានចាប់អាជីពបន្ថែមទៀត នោះគឺជាអ្នកអនឡាញ ។ មុខរបរអនឡាញ បានធ្វើឲ្យអ្នកនាង ជួបមនុស្សជានិងស្គាល់មនុស្សបានច្រើន តាមរយៈការខមិន ទិញទំនិញជាមួយអ្នកនាង។ ដោយឡែក អ្នកនាង ខូចចិត្តជាខ្លាំង ពេលប៉ះចំអ្នកខមិនខ្លះប្រើពាក្យសំដី មិនសមរម្យ ដាក់អ្នកនាង។
តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា “ខ្ញុំដឹងថាខ្ញុំត្រឹមតែជាអ្នកចំរៀងនឹងជាអ្នកលក់Onlineម្នាក់ទេខ្ញុំដឹងក៏ប៉ុន្តែគាត់ជាអ្នកទិញក៏គួរតែរៀនប្រេីពាក្យសំដីអោយល្អមកលេីពួកខ្ញុំជាអ្នកលក់តិចមកក៏ដូចជាមិនខាតអីទេ ខ្ញុំដឹងថាអ្នកទិញគឺជាស្តេចតែ
សុំយាយថាពេលយាយអោយចេះគិតពីចិត្តគេផង មិនបាននិយាយរួមទាំងអស់ទេណាបងប្អូនតែមួយចំនួនទេ ដែលចូលចិត្តមេីលងាយគេ ! ខ្ញុំចង់និយាយថាសំខាន់ខ្ញុំធ្វេីដោយក្តីស្រលាញ់នឹងចេញពីចិត្តខ្ញុំ ហេីយខ្ញុំក៏បានលុយបានលុយលុយចូលផ្ទះដោះគោកូនតិចតួចទេ កុំចឹងអីឈប់បានក៏ឈប់ទៅណាam sad”។