ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានបងប្អូនជាច្រើន បង្ហាញការហួសចិត្ត ទៅលើអាហារដ្ឋានមួយកន្លែង ដែលលក់ម្ហូបអាហារ ថ្លៃកប់ពពក គ្រាន់តែគុយទាវមួយចាន មានតំលៃរហូតដល់ទៅ ៣ម៉ឺនរៀល ដោយខណៈពេលនេះ បងប្អូនជាច្រើន កំពុងតែជួបទុក្ខលំបាក ដោយជំនន់ទឹកភ្លៀង ។
ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sopheak Chan បានបង្ហោះសារឲ្យដឹងថា “ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន
ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ងទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត
គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ”។ ប្រភព៖ Sopheak Chan