គូរំលឹកផងដែរថា មុនទទួលបានជោគជ័យលើអាជីវកម្មអនឡាញដូចសព្វថ្ងៃនេះ ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co,.ltd នោះធ្លាប់ជួបរឿងរ៉ាវ និងឧបសគ្គជាច្រើនដែលហែលឆ្លងក្នុងជីវិត។
ម៉ែរួយ បន្ថែមទៀតថា ដូច្នេះវាមិនងាយស្រួលនោះទេទម្រាំតែជីវិតខ្លួនបានជោគជ័យដូចសព្វថ្ងៃនេះគឺជួបរឿងរ៉ាវកម្សត់ជូរចត់ជាច្រើនដែលនឹកស្មានមិនដល់ ព្រោះជីវិតគ្រួសារក្រោយភ្លើ ងឆេះផ្ទះរួចគឺធ្លាក់ដល់សូន្យហៅលែងឮតែម្ដង។
ជាចុងក្រោយ ម៉ែរួយ សូមផ្ដាំផ្ញើរដល់ ពូកម៉ែបងប្អូន ប្រសិនបើមានរឿងអ្វីមួយដូចខ្លួនកុំបាក់ទឹកចិត្តត្រូវតែបន្តពុះពាររាល់ឧបសគ្គហើយគិតថាខ្លួនយើងអាចធ្វើវាបានហើយដាក់គោលដៅឲ្យបានច្បាស់លាស់នោះជីវិតយើងនឹងជោគជ័យហើយ៕
យ៉ាងណាមិញ ស្របពេលដែលទឹកជំនន់កំពុងតែវាយលុយខ្លាំងតាមបណ្តារាជធានីខេត្តលោកជំទាវឧកញ៉ា ម៉ែរួយ បានខ្នះខ្នែងមិនខ្លាចនឿយហត់ចុះចែកអំណោយដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋរ ងគ្រោះដោយសារទឹកជំនន់អស់ពីកម្លាំងកាយចិត្ត។
ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើល ធ្វើឲ្យពុកម៉ែបងប្អូន ក្តុកក្តួលចិត្តខ្លាំងនោះ និងរំភើបស្ទើរតែស្រក់ទឹកភ្នែកក្រោយឃើញកម្រងរូបភាពដ៏មានអត្ថន័យរបស់លោកជំទាវឧកញ៉ា ម៉ែរួយ ដែលចុះជួយប្រជាពលរដ្ឋរ ងគ្រោះដោយសារទឹកជំនន់
មិនខ្លាចហត់នឿ យហ ត់អ្វីទាំងអស់ ឧកញ៉ា ចិត្តធម៍រូបនេះបានទៅចុះចែកអំណោយដោយផ្ទាល់ឆ្លងកាត់ទឹកត្រឹមចង្កេះ ធ្លាក់ជង្លុកដួលត្រឡប់ត្រឡិន២ ទៅ៣ ដងក្នុងទឹកហើយ ម៉ែរួយ នៅតែញញឹមជាប់ជានិច្ចមិនបានបង្ហាញភាពអស់កម្លាំងអ្វីបន្តិចសោះឡើយ រហូតបានជួយយកថវិកាស្បៀងអារហារទៅចែកជូនដល់ផ្ទះប្រជាពលរដ្ឋដែលកំពុង ត្រូវការជំនួយប្រកបដោយភាពរលូន។
មហាជនទូទៅក្រោយឃើញទង្វើល្អរបស់ ម៉ែរួយ មិនអាចកាត់ថ្លៃបានបែបនេះទទួលបានការគាំទ្រកាន់តែខ្លាំងឡើង និងលាន់មាត់ពោលពាក្យសរសើរគ្រប់ៗគ្នាថា ទឹកចិត្ត ម៉ែរួយ ល្អណាស់ទាំងស្អាត ឆ្លាត មានគុណធម៍ ជាពិសេសអាចឆក់យក បេះដូង ពុកម៉ែបងប្អូនឲ្យក្តុកក្តួលស្ទើរតែស្រក់ទឹកភ្នែកថែមទៀតផង៕